ខេត្តព្រៃវែង ៖ កាលពីល្ងាចថ្ងៃទី២៩ កក្កដា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកព្រះរាអាជ្ញាបានចុះបិទអាជីវកម្មហាងខារ៉ាអូខេចំនួន2ក្នុងស្រុកពាមរក៍ ក្រោយពីរកឃើញមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ជាមួយនឹងលោកមេប៉ុស្ដិ៍ ព្រមទាំងបក្សពួកចំនួន7នាក់ ។
សកម្មភាពចុះបិទអាជីវកម្មហាងខារ៉ាអូខេទាំងពីរនេះ បានធ្វើឡើងនៅវេលាម៉ោង3រសៀលថ្ងៃទី29
កក្កដា ដោយដំបូងបានចុះបិទហាងខារ៉ាអូខេ កូលាប ដែលស្ថិតនៅក្នុងភូមិ 6 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និង2ម៉ោងក្រោយមក ក៏បន្តចុះបិទហាងខារ៉ាអូខេមួយកន្លែងទៀត យីហោរាជសី ដែលមានទីតាំងក្នុងឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងពេលចុះបិទអាជីវកម្មហាងទាំងពីរនេះ លោកព្រះរាជអាជ្ញាបានចេញបញ្ជាទៅលើសមត្ថកិច្ចហាមឃាត់មិនឲ្យអ្នកសារព័ត៌មានទាំងអស់ បានចូលថតរូប ឬយកព័ត៌មាននោះទេ ដោយអះអាងថា កំពុងស្ថិតនៅក្នុងការតាមដាននិងស៊ើបអង្កេត ហើយសូម្បីតែអ្នកព័ត៌មានលួចថតរូបពីចម្ងាយបានហើយ ក៏ត្រូវសមត្ថកិច្ចតាមទាមទារយកទូរសព្ទ័លុបរូបភាពចោលវិញទាំងអស់ដែរ។
ចែករំលែកព័តមាននេះ