ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកត់ឆ្នោតវៀតណាមពីរនាក់ត្រូវចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ពីរ​នាក់​ដែល​ជា​កូនកញ្ច្រែង​ដើរ​ទទួល​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម នៅ​ស្រុក​ពារាំង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ។ ការ​ចាប់​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩…

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ពីរ​នាក់​ដែល​ជា​កូនកញ្ច្រែង​ដើរ​ទទួល​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម នៅ​ស្រុក​ពារាំង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ។

ការ​ចាប់​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ កក្កដា នៅ​ខណៈ​ពេល​ដែល​កូន​គេ​ច្រើន ទាំង​ពីរ​នាក់​នេះ​កំពុង​ដើរ​កត់​ឆ្នោត​វៀតណាម នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។

កូនកញ្ច្រែង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទី​១ ឈ្មោះ រស់ លាភ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្នេហ៍​ពុល​ឃុំ​រកា ស្រុក​ពារាំង និង​កូនកញ្ច្រែង​ទី​២ មានឈ្មោះ ចាន់ សុនី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត ឃុំ​រកា​ស្រុក​ពារាំង ។

ក្នុង​ពេល​ចាប់​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ទូរស័ព្ទ​ដៃ​ចំនួន ២​គ្រឿង សម្រាប់​បា​.​ញ់​ឆ្នោត​ទៅ​ឲ្យ​មេ​ឆ្នោត ក្រដាស​កត់​ឆ្នោត​មួយ​ចំនួន ប៊ិ​ច​ពី​ដើម ទឹកលុប​មួយ​ដើម និង​ប្រាក់​រៀល ៩​ម៉ឺន​៥០០​រៀល ។

ក្រោយ​ពេល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន កូន​ក​ញ្ជ្រែ​ង​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពារាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​កសាង​នីតិវិធី​បន្ត ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ