ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង និងកម្លាំងជំនាញ នៃអធិដ្ឋាននគបាលស្រុកបាកាន កាលពីវេលាម៉ោង១៤និង១២នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី នៅផ្លូវលំដីក្រហមស្ថិតភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ប៉ោហួត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៦កញ្ចប់តូច ទម្ងន់ ៤,៣២ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទ ០១គ្រឿង, អំពូលសំរាប់ជក់គ្រឿងញៀន ០១ កំណាត់ និងលុយខ្មែរចំនួន ២៧.៥០០៛ ។
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
គួររំលឹកថា អនុវត្តតាមបទបញ្ជារដ៍ក្ដៅគគុករបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចទាំង២៥ រាជធានី-ខេត្ត បានខិតខំបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ដូចភ្លៀងរលឹម រហូតចាប់បានទាំងអ្នកជួញដូរ ទាំងអ្នករក្សាទុក និងអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ។ ដោយឡែកខេត្តពោធិ៍សាត់ឯណេះវិញ ក៍ចាប់បានស្ទើរតែរៀងរាល់ថ្ងៃផងដែរ ៕
ចែករំលែកព័តមាននេះ