ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ជម្រះក្តី​សំណុំរឿង​ជនជាប់ចោទ នី ណា​ក់ ពាក់​ពន្ធ​ពី​បទ​បរិហា​កេ​រ្ត៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង លើ​រដ្ឋមន្ត្រីក្រសួង​ការងារ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ បាន​លើកយក​សំណុំរឿង​ជន ជាប់ចោទ​ឈ្មោះ នី ណា​ក់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ បាន​លើកយក​សំណុំរឿង​ជន ជាប់ចោទ​ឈ្មោះ នី ណា​ក់ ពាក់​ពន្ធ​ពី​បទ​.​បរិហា​កេ​រ្ត៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ។

ជនជាប់ចោទ​ត្រូវ​បាន​អនុ​រ័ក្ស​ពន្ធនាគារ​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ មក​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សួរ​ដេញដោល ក្នុង​សវនាការ​តាម​នីតិវិធី ។

សវនាការ​មាន​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ឆាត ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចំពោះ​មុខ​មេធាវី​ក្ដី​ឲ្យ​ភាគី​វិវាទ ។ ដើមបណ្ដឹង​ក្នុង​រឿង​ក្ដី​នេះ គឺ​មេធាវី​តំណាង​ឲ្យ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ដោយ​ភ្ជាប់ នូវ​អង្គហេតុ នៃ​ការ​ផ្សព្វផ្សាយ​របស់​ជនជាប់ចោទ​ឈ្មោះ នី ណា​ក់ តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ «Iman KH» ដែល​ចោទប្រកាន់​ថា លោក ហេង សួរ មាន​ដី​ទំហំ ៩១​ហិ​កតា នៅ​ខេត្តកំពត ។
ក្រោយ​បញ្ចប់​ការ​សាកសួរ​ដេញដោល តុលាការ​បាន​សម្រេច​លើក ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ទៅ​ថ្ងៃ​ទី​២២ ខែ សីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា លោក ញឹ​ម ពិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ បាន​ចេញ ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ឈ្មោះ នី ណា​ក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ មាន​កន្លែង​កំណើត​ភូមិ​រកា ឃុំរ​ការ ស្រុក​សង្កែ ខេត្ត បាត់ដំបង និង​ទីលំនៅ​មុន​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៤៧ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ការ​មិន​រាងចាល ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មានការ​រើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា ៨៨​មាត្រា ៣០៧ មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ នី ណា​ក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ភ្លាម​ៗ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ ២០២៤ ។

សូម​ជម្រាប​ទៀត​ថា ឈ្មោះ នី ណា​ក់ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០២០ ក្រោម​បទ​ចោទ​. ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទាក់ទិន​នឹង​ការ​ប្រកាស​ពី​ផែនការ​ទិញ​ម៉ាស់​មក​ពាក់​ឱ្យ​សត្វ​មាន់ ក្នុងអំឡុងពេល នៃ​ការ​ឆ្លង​រាតត្បាត នូវ​ជំងឺ​កូ​វី​ដ​១៩ ដោយ​តុលាការ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨ ខែ ហើយ​ជនជាប់ចោទ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន និង​បាន​ចេញពី​ពន្ធនាគារ​វិញ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ