ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លោក​ស័ក្តិ​៤​កន្លះ​តំណាង​ឱ្យ​ថៅកែ​ចិន​ទិញ​ដី មិន​ព្រម​សង​ថ្លៃ​ដី​ឱ្យ​អស់

4 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿង​ទិញ​ដី​មិន​ទាន់​គិតគូរ​លុយកាក់​ដែល​នៅ​សល់​រាប់​លាន​ដុល្លារ ដែល​ភាគី​អ្នកទិញ​ដី(​ឈ្មួញកណ្តាល​លោក​ស័ក្តិ​៤​កន្លះ អ៊ី លាង​អេ​ង​) មិន​ទាន់​ប្រគល់​លុយ​ឱ្យមក​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​គ្រប់​ចំនួន​ផង​នោះ ធ្វើ​ឱ្យ​មាន​ចលាចល​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ថ្លៃ​ជំពាក់​ដី បែរជា​លោក​អ៊ី លាង​អេ​ង…

ខេត្តកំពង់ស្ពឺ ៖ រឿង​ទិញ​ដី​មិន​ទាន់​គិតគូរ​លុយកាក់​ដែល​នៅ​សល់​រាប់​លាន​ដុល្លារ ដែល​ភាគី​អ្នកទិញ​ដី(​ឈ្មួញកណ្តាល​លោក​ស័ក្តិ​៤​កន្លះ អ៊ី លាង​អេ​ង​) មិន​ទាន់​ប្រគល់​លុយ​ឱ្យមក​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​គ្រប់​ចំនួន​ផង​នោះ ធ្វើ​ឱ្យ​មាន​ចលាចល​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ថ្លៃ​ជំពាក់​ដី បែរជា​លោក​អ៊ី លាង​អេ​ង មិន​ព្រម​ដោះស្រាយ​សោះ ។

លោក អ៊ឹម សុ​ជាតិ អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​ម្ចាស់​ដី​ផង និង​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៦៣​គ្រួសារ បាន​ចេញ​មក​ប្រតិកម្ម​ថា លោក​អ្នកកាសែត​ខ្លះ ព្រោះតែ​ចង់បាន​លុយ​ក្បត់​វិជ្ជាជីវ​របស់​ខ្លួន​និយាយ​តែ​មួយ​ជ្រុង មិន​ចុះ​មក​យក​ព័ត៌មាន​ពិត​ពី​ប្រជាពលរដ្ឋ​ផ្ទាល់​ទេ បែរជា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថែម​ទៀត លោក​អត់​មាន​អាណិត​ពលរដ្ឋ​ម្ចាស់​ដី​ទេ?

លោក​អ៊ឹម សុ​ជាតិ បាន​បញ្ជាក់​ថា លោក​ទទួល​បាន​លុយ​ពី​លោក អ៊ី លាង​អេ​ង ជិត​៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ លុយ​ដែល​នៅ​សល់​គី​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដែល​លោក​អ៊ី លាង​អេ​ង​មិន​ទាន់​ឲ្យ ។

លោក អ៊ឹម សុ​ជាតិ បាន​បន្ត​ថា ក្នុង​នាម​លោក​ជា​ម្ចាស់​ដី​ម្នាក់ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៦៣​គ្រួសារ រស់នៅ​ក្នុងភូមិ​បាក់​ចិញ្ចៀន និង​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ព្រមព្រៀង​លក់​ដី​ទំហំ​៣០​ហិ​កតា ទៅ​ឱ្យ​លោក អ៊ី លាង​អេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ពី ឃុំ​គោក​គង់​លិច ស្រុក​ញ្ជ្រៀ​ច ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

លោក​បន្ត​ថា បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​(​ភាគី​ចិន​)​ដែល​ជា​ថៅកែ​បាន​ប្រគល់​លុយ​គ្រប់​ចំនួន​ទៅ​ឱ្យ​ភាគី​លោក អ៊ី លាង​អេ​ង អស់ហើយ ។ ប៉ុន្តែ​ក្នុង​នាម​លោក​ជា​ម្ចាស់​ដី​ផង និង​ជា​តំណាង​ប្រជា​ពលរដ្ឋ​ផង ទើបតែ​ទទួល​លុយ​បាន​ចំនួន​៤.៩៧០.០០០​ដុល្លារ​ទេ គាត់​នៅ​ខ្វះ​ខ្ញុំ និង​ប្រជាពលរដ្ឋ​សរុប​២.១៦០.០០០​ដុល្លារ​ទៀត​។

លោក អ៊ឹម សុ​ជាតិ បាន​បន្ត​ទៀត​ថា ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​នៅ​សល់​២.១៦០.០០០​ដុល្លារ​នេះ សម្រាប់​ទូទាត់​ឱ្យទៅ​ប្រជាពលរដ្ឋ​១.៧០០.០០០​ដុល្លារ​ជាង ។ ហើយ​សល់​ប៉ុន្មាន​គឺជា​កតា​ព្វ​កិច្ច​របស់ខ្ញុំ​ចាក់​ដី​បង្ហើយ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ១៨ និង​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុងភូមិ​បាក់​ចិញ្ចៀន ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ឈ​តវ៉ា​នៅ​មុខ​រោងចក្រ​ដែល​ទើប​សាងសង​ថ្មី ដើម្បី​ទាមទារ​លុយ​ជាង​២​លាន​ដុល្លារ​ដែល​ខាង​ភាគី​អ្នកទិញ​ដី មិន​ទាន់​ប្រគល់​ឱ្យ​គ្រប់​ចំនួន​ដល់​ពួក​គាត់ ។

ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​រយៈពេល​៣​ថ្ងៃ​នោះ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ដល់​អាជ្ញាធរ ឃុំ ស្រុក និង​ខេត្ត មាន​កិច្ច​អន្តរាគមន៍​ចុះ​មក​ដល់ទី​តាំង និង​ឈាន​ទៅ​ដល់​សាលាខេត្ត​កំពង់ស្ពឺ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​នឹង​រឿង​ទិញ​លក់​ដី​សាងសង់​រោងចក្រ ហើយ​មិន​ទាន់​ប្រគល់​លុយ​គ្រប់​ទៅ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​បាន​ទាក់ទង ដើម្បី​សួរនាំ​លោក អ៊ី លាង​អេ​ង ប៉ុន្តែ​លោក​មិន​បកស្រាយ​អ្វី​ឡើយ បែរជា​សូម​ឱ្យ​អ្នក​សារព័ត៌មាន​ជួប​មេធាវី​របស់​លោក​ទៅ​វិញ​។

សូម​រំលឹក​ថា លោក​វរសេនីយ៍ទោ អ៊ី លាង​អេ​ង ជា​ជំនួយការ​នៅ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេក​ទេស​ក្រសួងការពារជាតិ ៕

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ