ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន ​Bro Van និង​Bro Roth ដែល​ល្បួង​ស្ត្រី​យក​ទៅ​ធ្វើរឿងអស់ទាំងនេះ ​និង​ប្ល.ន់​ច្រើន​លើក

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ​ដែល​ម្នាក់​មាន​រហស្សនាម​ Bro Van និង​ម្នាក់​ទៀត​ Bro Roth ដែល​កន្លង​មក…

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ​ដែល​ម្នាក់​មាន​រហស្សនាម​ Bro Van និង​ម្នាក់​ទៀត​ Bro Roth ដែល​កន្លង​មក ​តែងតែ​ល្បួង​ស្រី​ៗ​ច្រើន​នាក់ ​នាំ​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្មភាព​រំលោ.ភ​បូ.ក និង​ប្ល.ន់​យក​គ្រឿងអលង្ការ ទូរស័ព្ទ និង​លុយ​ជាដើម ហើយ​បាន​សម្រេច​ជា​ច្រើន​លើក ។

ក្នុង​នោះ​ គ្រាន់តែ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ បាន​សម្រេច​ចំនួន​៤​លើក ហើយ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ពងទឹក សហ​ការណ៍​ជាមួយ​កម្លាំង​នគរ​បា​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ ។

នគរបាល​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​លំអិត​ពី​អត្តសញ្ញាណ ក៏​ដូច​ជា​ សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​នៅឡើយទេ ដោយ​គ្រាន់តែ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ជនសង្ស័យ​ម្នាក់​មាន​រហស្សនាម​Bro Van និង​ម្នាក់​ទៀត​Bro Roth ។

កន្លង​មក​ជន​កំហូច​ទាំង​២​នាក់​នេះ បាន​ធ្វើការ​ល្បួងលួងលោម​ស្រី​ៗ​ក្មេង​ជា​ច្រើន​នាក់ ឲ្យ​ជឿ​លង់​ស្រលាញ់​ពួក​ខ្លួន​រួច​ហើយ​ក៏​នាំ​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្មភាព​អីៗជាមួយគ្នា ព្រមទាំង​ប្ល.ន់​យក​ទ្រព្យសម្បត្តិ​នៅ​ជាប់​ខ្លួន ដូច​ជា​គ្រឿងអលង្ការ ទូរស័ព្ទ និង​លុយ​ជាដើម ។

នគរបាល​បាន​បញ្ជាក់​ថា មាន​ស្រី​ៗ​ច្រើន​នាក់​បាន​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​អន្ទាក់ស្នេហ៍​បោកប្រាស់​របស់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយ​ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​បាន​សម្រេច​ជា​ច្រើន​លើក​រួច​មក​ហើយ ក្នុង​នោះ​គ្រាន់តែ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ បាន​សម្រេច​ចំនួន​៤​លើក ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ