ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ក្រពើអាចដោយមកជាមួយទឹកជំនន់

1 ឆ្នាំ មុន

អ្នក​ដែល​មាន​លំនៅ​ស្ថាន ​នៅ​តាម​បណ្តោយ​ប្រភព​ទឹក​ដែល​ធ្លាក់​មក​ពី​តំបន់​អូ​សោម ដែន​ជម្រក​សត្វ​ក្រពើភ្នំ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​នៅ​ទីនោះ​មាន​ទឹកជំនន់​ក្រពើ​អាចម​កតាម​ទឹក ។ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិសាត់…

អ្នក​ដែល​មាន​លំនៅ​ស្ថាន ​នៅ​តាម​បណ្តោយ​ប្រភព​ទឹក​ដែល​ធ្លាក់​មក​ពី​តំបន់​អូ​សោម ដែន​ជម្រក​សត្វ​ក្រពើភ្នំ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​នៅ​ទីនោះ​មាន​ទឹកជំនន់​ក្រពើ​អាចម​កតាម​ទឹក ។

លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិសាត់ ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា ថា នៅ​ភូមិ​គៀន​ជ​ម្រុ​ក ឃុំ​អូរ​សោម ជំនន់​ទឹក​ភ្លើង​បាន​ជន់​លិច​ភូមិ ។

លោក​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ថា ប្រជាជន​សូម​ប្រុង​ប្រយ័ត្ន ពីព្រោះ​សត្វ​ក្រពើ​អាច​នឹង​មក​តាម​ទឹក ​! សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ពិសេស​កូន​តូច​ៗ ។

ជា​ការ​ពិត​អូរ​សោម ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដែន​ជម្រក​ធម្មជាតិ​របស់​សត្វ​ក្រពើ​ភ្នំ មួយ​កន្លែង​នៅ​ក្នុង​ប្រទេសកម្ពុជា ។ អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​អា​រ៉ែ​ង ឆាយ​រាប ស្ទឹង​ខៀវ និង​តំបន់​ស្តារ​ក្រពើ​ឡើង​វិញ​នៅ​ឃុំ​តា​ទៃ​លើ ស្ថិត​ក្នុង​ខេត្តកោះកុង ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដែន​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​មួយ​ដ៏​សំខាន់ ដែល​មាន​ក្រពើ​ប្រមាណ​ជាជាង១០០ក្បាល ។

លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ក្រពើ​ប្រភេទនេះមិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្នជា​ពិសេស​ខ្លាច​ករណី​ក្រពើ​ភ្នំ​ ត្រូវ​បង្កាត់​ជាមួយនឹង​ប្រភេទ​ក្រពើ​ចិញ្ចឹម​ដែល​រួច​កន្លែង​ចិញ្ចឹម​នានា​កើត​មាន​ដោយ​ចៃដន្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ