ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្តី​ក្មេង ប្រើ​ហិ​.​ង្សាលើប្រពន្ធ​កូន ព្រោះ​ខឹង​មិន​ទៅ​ជួយ​ស្ទូងស្រូវ​ស្រី​ស្នេហ៍​(​ប្រពន្ធ​ទី​២)

4 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ប្តី​កំហូច​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់​ខ្លូ​ន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ បាន​ដាក់​ពាក្យបណ្តឹង ទាំង​មាន​ស្នាម​របួស​ភ្នែក ដៃ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ប្តី​កំហូច​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់​ខ្លូ​ន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ បាន​ដាក់​ពាក្យបណ្តឹង ទាំង​មាន​ស្នាម​របួស​ភ្នែក ដៃ និង​ជើង ក្រោយ​ពី​ប្តី​កំហូច​រូប​នោះ វាយ​ធ្វើបាប​ទាំង​ប្រពន្ធ និង​កូនស្រី ព្រោះតែ​ខឹង​ប្រពន្ធ​និង​កូនស្រី មិន​ទៅ​ជួយ​ស្ទូងស្រូវ​ស្រី​ស្នេហ៍ (​ប្រពន្ធ​ទី​២) គាប់​ជួន​ពេល​នោះ​ស្រវឹងស្រា​ផង ប្តី​ចិត្តកំណាច បាន​វាយ​ទាត់​ធាក់​តែ​ម្តង​ទៅ ។

កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន​ប្តី​កំហូច​រូប​នោះ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ជា​ជន​ដៃដល់​ខាងលើ​នេះ គឺ​នគរបាល បាន​ទទួល​ពាក្យបណ្តឹង និង​កំណត់​បណ្តឹង​ពី​ឈ្មោះ ស៊ុ​យ សុខា (​ហៅ​ឡាញ់​) ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ក្នុង​ពាក្យបណ្ដឹង រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ពែ​ក បន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវជា​ប្តី បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ហើយ​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​មក​លើ​ខ្លួន បណ្តាល​ឲ្យ​រង​របួស​ហើម​ជាំ​ពេញ​ខ្លួន ដើរ​មិន​រួច និង​បាន​វាយ​ទៅ​លើ​កូនស្រី​ឈ្មោះ បន ស្រី​តូច អាយុ​២១​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស និង​គំរាម​ស​ម្លា​.​ប់​ទៀត​ផង​។ ពេល​នោះ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បាន​ធ្វើការ​សំណូមពរ ដល់​សមត្ថកិច្ច ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។

នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​បន្ត​ថា ក្រោយ​ទទួល​បណ្តឹង​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុ​ឱ​រ៉ា​ល់ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ខាងលើ មក​ធ្វើការ​សាកសួរ​។ បន្ទាប់​ពី​ធ្វើការ​សាកសួរ រួច​មក ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ប្រពន្ធ និង​កូនស្រី ពិតប្រាកដ​មែន ។

មូលហេតុ​ដែល​រូបគេ​វាយ​ប្រពន្ធ និង​កូនស្រី​នោះ មក​ពី​ខ្លួន​ខឹង​ប្រពន្ធ និង​កូនស្រី​នោះ មិន​ទៅ​ជួយ​ស្ទូងស្រូវ​ស្រី​ស្នេហ៍​របស់​ខ្លួន (​ប្រពន្ធ​ទី​២) ដែល​រស់នៅ​ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ (​ផ្ទះ​ក្បែរ​គ្នា​) ពេល​នោះ​ខ្លួន​ស្រវឹងស្រា​ផង ក៏​វាយ​ទៅ​លើ​ប្រពន្ធ និង​កូនស្រី តែ​ម្តង​។

បច្ចុប្បន្ន ជន​ដៃដល់​ជ​ចា​ប្តី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ឱ​រ៉ា​ល់​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​ទៅ​កាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ