ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ​តំបន់ត្រីកោណ តើ​មាន​តែ​កម្ពុជា ឡាវ វៀតណាម ឬ​មាននៅ​ប្រទេស​ផ្សេង​ទៀត​ដែរ?

1 ខែ មុន
  • ភ្នំពេញ

នៅ​ពេល​មានការ​ពិ​ភាក្សា​ផង ​រិះគន់​ផង ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង វៀត​ណាម ឬ ហៅ​កាត់​ថា CLV នោះ…

នៅ​ពេល​មានការ​ពិ​ភាក្សា​ផង ​រិះគន់​ផង ​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង វៀត​ណាម ឬ ហៅ​កាត់​ថា CLV នោះ គេ​គួរតែ​ស្វែង​យល់​ថា ​តើ​ទម្រង់​គម្រោង​អភិវឌ្ឍន៍​នេះ​ មាន​តែ
រ​វាង​ប្រទេស​កម្ពុជា ​ឡាវ និង​វៀតណាម​ ឬ​ក៏​មាននៅ​តាម​ប្រទេស​ផ្សេង​ទៀត​ដែរ?

តាម​ការ​ស្រាវជ្រាវ​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​បែប​នេះ មាន​ប្រវត្តិ​ដ៏​សម្បូរ​បែប​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ពន្យល់​លម្អិត​អំពី​ការ​ពិត​នៃ​គម្រោង​នេះ ​ដើម្បី​កុំអោយ​មានការ​យល់​ច្រឡំ​ស្តី​ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ហើយ​ទាត់​ចោល​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ថា ​គម្រោង​នេះ​ធ្វើ​អោយ​បាត់បង់​ទឹកដី​កម្ពុជា​ ។

តើ​មានគំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ស្រ​ដៀង​គ្នា​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ដែរ​ឬទេ?​

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​១៩៩៤ គំនិត​នៃ​ការ​អភិវឌ្ឍន៍​រួម​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជិតខាង​អាស៊ាន​ចំនួន​បី មាន​អាយុកាល​៣៥​ឆ្នាំ​មក​ហើយ​ ។

គំនិត​ផ្តួចផ្តើម​របស់​សិង្ហ​បុរី​ក្នុង​ឆ្នាំ​១៩៨៩

លោក​ហ្គោ ចុក តុង ( Goh Chock Tong ) ឧបនាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​នា​ពេល​នោះ បាន​គូសបញ្ជាក់​អំពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ មានឈ្មោះ «ត្រីកោណ​សម្រាប់​កំណើន​» ( Triagnle Growth) រវាង​កោះ​បា​តាំ ( Batam ) របស់​ឥណ្ឌូ​នេ​ស៊ី រដ្ឋចូ​ហរ ( Johor ) របស់​ម៉ា​ឡេ​ស៊ី និងសិង្ហ​បុរី ក្នុង​ឆ្នាំ
​១៩៨៩ ។

ពេលវេលា​មិនមែន​ជា​ការ​ចៃដន្យ​ទេ ​។ ដោយ​មានការ​ជំរុញ​ដោយ​ការ​កើនឡើង​តម្លៃ​នៃ​ប្រាក់​យ៉េន ការ​វិនិយោគ​របស់​ជប៉ុន​បាន​សម្រុកចូល​ខ្លាំង​មក​តំបន់​អាស៊ី ជា​ពិសេស «​នាគ​តូច​» ហុងកុង កូរ៉េ​ខាងត្បូង សិង្ហ​បុរី និង​តៃវ៉ាន់ ដែល​ក្រោយមក​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា «​ខ្លា​សេដ្ឋកិច្ច»​​។

បន្ថែម​ពីលើ «ប្រទេស​សេដ្ឋកិច្ច​ឧស្សាហកម្ម​វូប​នី​យ​កម្ម​ថ្មី» (NIEs) របស់​អាស៊ី ប្រទេស​ថៃ​ ក៏​នៅ​លើ​អេ​ក្រង់​រ៉ា​ដា​របស់​ជប៉ុន​ផង​ដែរ ជា​ពិសេស​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​ស្វែងរក​មូលដ្ឋាន​ផលិតកម្ម​ថោក​ជាង​នៅ​បរទេស​។ ក្នុង​នាម ​ជា​ប្រទេស​ទទួល​ជំនួយ​ច្រើន​បំផុត​ពី​ជប៉ុន​នោះ ឥណ្ឌូ​នេ​ស៊ី​ ក៏​ក្លាយជា​​ចំណាប់អារម្មណ៍​ធំ​ផង​ដែរ ​។

មិនយូរ​ប៉ុន្មាន​ទេ តំបន់ត្រីកោណ​អ​ភ​វិ​ឌ្ឍ​ន៍ ឈ្មោះ​ត្រីកោណ​ ដើម្បី​កំណើន ឥណ្ឌូ​ណេ​ស៊ី​-​ម៉ា​ឡេ​ស៊ី​-​សិង្ហ​បុរី (IMS-GT) ក៏​ត្រូវ​បាន​គេ​ចម្លង​មក​កាន់​កន្លែង​ផ្សេង​ទៀត​ក្នុង​អាស៊ាន​ ។

ប្រទេស​ម៉ា​ឡេ​ស៊ី​បង្កើត​គំនិត​បែប​នេះ​នៅ​ឆ្នាំ​១៩៩៣

ដោយ​មិន​ចង់​ចាញ់​លោក ហ្គោ ចុក តុង អតីត​​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​នោះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី មហា​ធៀ​ម ហា​ម៉ា​ដ ( Mahathir Mohammad ) បាន​បង្កើត​គំនិត​មួយ​ដូច​គ្នា​នេះ​ ផ្សេង​ទៀត​ក្នុង​ឆ្នាំ ១៩៩៣​។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​កាលនោះ គឺ​ស៊ូ​ហារ​តូ និង​នាយក​រដ្ឋមន្ត្រី​ថៃ​កាលនោះ គឺ​លោក ឈួ​ន លី​ក​ប៉ៃ បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឈ្មោះ​ថា «​តំបន់ត្រីកោណ​ដើម្បី​កំណើន​ឥណ្ឌូ​ណេ​ស៊ី​-​ម៉ា​ឡេ​ស៊ី​-​ថៃ​” (IMT-GT) បាន​ក្លាយជា​រូបរាង​»។

យោង​តាម​គេហទំព័រ (https://imtgt.org/) ត្រីកោណ​កំណើន «ផ្តល់​ក្របខណ្ឌ​អនុ​តំបន់​សម្រាប់​ការ​
ព​ន្លឿ​ន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សមាហរណកម្ម​រដ្ឋ​សមាជិក និង​ខេត្ត​ក្នុង​ប្រទេស​ទាំង
​បី​។

វ៉េប​សាយ​នេះ និយាយ​ថា «IMT-GT លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​វិស័យ​ឯកជន និង​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍន៍​នៃ​អនុ​តំបន់​ទាំងមូល​ដោយ​ទាញ​យក​ផលប្រយោជន៍​នៃ​ការ​បំពេញបន្ថែម និង​អត្ថប្រយោជន៍​ប្រៀបធៀប​នៃ​ប្រទេស​ជា​សមាជិក» ។

តំបន់​ដើម្បី​កំណើន​អាស៊ី​បូព៌ា BIMP-EAGA

គំនិត​ផ្តួចផ្តើម​ទី​បី​ក្នុង​ឆ្នាំ​1994 ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន 4 ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​តំបន់​កំណើន​អាស៊ី​បូព៌ា ប្រ៊ុ​យ​ណេ​-​ឥណ្ឌូ​នេ​ស៊ី​-​ម៉ា​ឡេ​ស៊ី​-​ហ្វី​លី​ពី​ន ឬ BIMP-EAGA ។

យោង​តាម​គេហទំព័រ​របស់​ខ្លួន (https://www.bimp-eaga.asia/) «​គោលនយោបាយ​សេរីភាវូបនីយកម្ម​វិស័យ​ដឹក​ជញ្ជូន​បាន​លើកកម្ពស់​ចលនា​មនុស្ស និង​ទំនិញ​»រវាង​ឆ្នាំ 1994 និង 2005 ។

«​កា​រត​ភ្ជាប់​ផ្លូវអាកាស និង​សមុទ្រ​ពាណិជ្ជកម្ម​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​រវាង​តំបន់​ទីក្រុង​ធំ​ៗ​។ វិស័យ​ទេសចរណ៍​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​វិនិយោគ​ថ្មី​ក្នុង​វិស័យ​សណ្ឋាគារ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​»​។

BIMP-EAGA មាន​សារសំខាន់​ ជា​ពិសេស ​សម្រាប់​ប្រទេស​ប្រ៊ុ​យ​ណេ ដែល​សេដ្ឋកិច្ច​ស្ទើរតែ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រេង​ ។

តំបន់​ដើម្បី​កំណើន​នេះ មាន​គោលបំណង «ផ្លាស់​ប្តូរ​សកម្មភាព​សេដ្ឋកិច្ច​ពី​ការ​ទាញ​យក​តែ​ពី​ធនធាន​មាន​ស្រាប់ ទៅ​កាន់​ការ​កែ​ច្នៃ​កម្រិត​ខ្ពស់ និង​ផលិតកម្ម​បន្ថែម​តម្លៃ ដោយ​ផ្តោត​លើ​ឧស្សា​ហកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​ស្អាត និង​បៃតង​» ។

គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​៖ កម្ពុជា​ស្នើ​ឡើង​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា

ដោយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩ វា​ជា​រឿង​សំខាន់ ​និង​ដែល​ត្រូវធ្វើ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​ទីក្រុង​វៀង​ចន្ទ​ក្នុង​ឆ្នាំ​ដដែល​នោះ​។

សម្តេច​បាន​ស្នើ​គម្រោង​នេះ​ឡើង ពីព្រោះ​តែ​សការ​គិតគូរ​ដល់​ការ​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​ឡាវ និង​វៀតណាម ដើម្បី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​កម្រិតជីវភាព​ប្រជាជន​នៅ​តាម​ខេត្ត​ទាំងនោះ​។

ADB៖ ទម្រង់​សម​ស្រប​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់

ឯកសារ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយមក បាន​សន្និដ្ឋាន​ថា​ ត្រីកោណ​កំណើន (​ឬ​ចតុកោណ ក្នុង​ករណី BIMP-EAGA) គឺជា «​ទម្រង់​សម​ស្រប​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​សម្រាប់​ប្រទេស​អាស៊ី​ជា​ច្រើន​»។

ដោយ​ពិចារណា​ទៅ​លើ​ទិដ្ឋភាព​តំបន់​បែប​នេះ ប្រជាជន​កម្ពុជា​គួរតែ​សំឡឹង​មើល​ការ​អភិៈ​ឌ្ឍ​ន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ឬ CLV គឺជា​ក្បាលម៉ាស៊ីន​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា​និយាយ​ជា​រួម និង​កំណើន​ជីវភាព​ប្រជាជន​នៅ​តាម​ខេត្ត​ដែល​ពាក់ព័ន្ធ និយាយ​ដោយឡែក​។

នៅ​ក្នុង​សកលភាវូបនីយកម្ម ប្រទេស​នានា​ត្រូវ​សំឡឹង​មើល​គ្នា​ជា​ដៃគូ​សហប្រតិបត្តិការ​ ដើម្បី​ការ​
រីក​ចម្រើន​រួម​គ្នា គោរព​គ្នា ស្រឡាញ់​គ្នា ជា​ជាងការ​សំឡឹង​ឃើញ​ប្រទេស​ជិតខាង​ជាស​ត្រូវ​៕ ដោយ៖ សៅ ដា និង ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ