ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យ​ឆេះ​កុដិ​ក្នុង​បរិវេណ​វត្ត​សា​រ៉ា​វ័ន្ត

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មានករណី​អគ្គិភ័យ​​ឆាបឆេះ​កុដិ​ក្នុង​បរិវេណ​វត្ត​សា​រ៉ា​វន្ត តេ​ជោ ជាន់​ទី​៣​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​អស់​ព្រះសង្ឃ​និង​សិស្ស​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ជួយ​ពន្លត់​ផង​ដែរ តែ​មិន​រលត់​ ក៏​ទាក់ទង​ខាង​រថយន្ដ​បង្ក​ពន្លត់​អគ្គិភ័យ​ជួយ​អន្ដរាគមន៍​ភ្លាម​ៗ ។ ហេតុការណ៍​​ខាងលើនេះ​​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​​ឈាន​ថ្ងៃ​ទី​១៥ ខែកញ្ញា…

រាជធានី​ភ្នំពេញ​ ៖ មានករណី​អគ្គិភ័យ​​ឆាបឆេះ​កុដិ​ក្នុង​បរិវេណ​វត្ត​សា​រ៉ា​វន្ត តេ​ជោ ជាន់​ទី​៣​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​អស់​ព្រះសង្ឃ​និង​សិស្ស​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ជួយ​ពន្លត់​ផង​ដែរ តែ​មិន​រលត់​ ក៏​ទាក់ទង​ខាង​រថយន្ដ​បង្ក​ពន្លត់​អគ្គិភ័យ​ជួយ​អន្ដរាគមន៍​ភ្លាម​ៗ ។

ហេតុការណ៍​​ខាងលើនេះ​​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​​ឈាន​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្លូវ​១៧៨ នៅ ក្នុង​សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាម​ប្រភព​ពី​ព្រះសង្ឃ ដែល​គង់នៅ​ក្នុង​វត្ត ខាងលើ​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ មាន​​ដុត​ទៀនវស្សា​នៅ​ក្នុង​កុដិ​តាម​ធម្មតា លុះដល់​យប់​ថ្ងៃ​កើតហេតុ គឺ​ទៀននៅ​តែ​បន្ដ​ដុត ទុកចោល ដូច សព្វដង ហើយ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ក៏​បាន​ចូល​ទៅសឹងដូច​ធម្មតា ។ លុះដល់​ពេល​កើតហេតុ​ ក៏​ស្រាប់តែ​មាន​ធំ​ឈ្ងៀម​ផ្សែងភ្លើង​ខ្លាំងខុសពីធម្មតា ទើប​ព្រះសង្ឃ​ដែរ​គង់នៅ​ក្នុង​កុដិ​ជិត​នោះ ក៏​ដូច​ជា​សិស្ស​និស្សិត​ក៍បាន​នាំ​គ្នា​ចេញ​មក​មើល​ក៍​ស្រាប់តែ​ឃើញ​មាន​ភ្លើង​កំពុង​ឆាបឆេះ​ចេញពីក្នុងកុដិ​ជិត​នោះ​បាន​ឆាបឆេះ​នៅ​ជាន់​ទី​៣​យ៉ាង​សន្ធោសន្ធៅ​ ទើប​នាំ​គ្នា​ឆោឡោ​ផ្អើល​ពុទ្ធបរិស័ទ​ដូច​ជា​ព្រះសង្ឃ​នាំ​គ្នា​យក​ទឹក​ក៏​ដូច​ជា​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​ដោយសា​ន្ថ​ភាព​ឆាបឆេះ​ខ្លាំង​ក៏​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ចេញ​រថយន្ដ​បង្ក​ពន្លត់​អគ្គិភ័យ ជា​ច្រឿ​ន​គ្រឿង​ជា​បន្ដបន្ទាប់ ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​កុដិ​នៅ​ក្បែរ​នោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៥​ឡាន ស្មើរ​នឹង​១៦​ម៉ែត្រគូប ។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ ថ្ម​បេតុង ឆេះ​បន្ទប់ ទំហំ (២​ម៉ែត្រ x ២​ម៉ែត្រ​) ទៀនវស្សា​ពិ​ដាន​ខាងលើ និង​សម្ភារៈ​មួយ​ចំនួន និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​កុ​ដ​ក្បែរ​ខាង​ឡើយ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ២​និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត​នា​ថ្ងៃ​ដដែល​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ ដោយ​បញ្ជាក់​ថា ករណី​នេះ​គឺ​បណ្តាល​មក​ពី ការ​ដុត​ទៀនវស្សា​ឆេះ​រាលដាល​បង្ករ​ជា​អគ្គិភ័យ​។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ