ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង.​ទំ.នើ.ង​១​ក្រុម ​មានកាំ.បិ.ត​​​ធ្វើ​សកម្មភាព​ដេ.ញ.​កា.ប់​ជន​រង​គ្រោះ​២​នាក់​​ដែលម្នាក់​ជា​​ស្ត្រី​​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្មេង​ទំនើង​១​ក្រុម (​មាន​គ្នា​៣​នាក់)​ ​ដែលមួយ​​ម៉ូតូ​​មានកាំបិត​ក្រុម​ដៃ​ធ្វើ​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ​២​នាក់ ​ម្នាក់​ជា​ស្ត្រី​រត់គេច​ រួច​កាប់បានតែ​​ម៉ូតូ​ខ្ទេចខ្ទីរ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២៤​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្មេង​ទំនើង​១​ក្រុម (​មាន​គ្នា​៣​នាក់)​ ​ដែលមួយ​​ម៉ូតូ​​មានកាំបិត​ក្រុម​ដៃ​ធ្វើ​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ​២​នាក់ ​ម្នាក់​ជា​ស្ត្រី​រត់គេច​ រួច​កាប់បានតែ​​ម៉ូតូ​ខ្ទេចខ្ទីរ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ មាន​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៣​នាក់​ ជិះម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ មិន​ចាំ​ផ្លា​កលេខ ​និង​មានកាំបិត​គ្រប់​ដៃ​ បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​គេច​អត់​រួច​ បើក​ចូល​មុខ​ផ្ទះ​​អ្នកស្រុក​រត់​ចូល​អោយ​គេជួយ ហើយ​ត្រូវ​បាន​ក្មេង​ទំនើ​ង​កាប់​​​ម៉ូតូ​ខ្ទេចខ្ទីរ ​ហើយ​បើកម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ មុនពេលកើតហេតុបែបនេះ គឺ​​ពួកគាត់​​បានជិះ​​ត្រឡប់​​ពី​ដើរ​លេង​មក​ផ្ទះវិញ ក៏​ត្រូវ​បាន​ក្មេង​ទំនើង​ដេញ​កាប់​តែម្តង ​សំណាង​បើក​ម៉ូតូ​គេច​ចូល​ផ្ទះ​អ្នកស្រុក​អោយ​ជួយ​តែ​ក្មេង​ទំនើង​កាប់​ខ្ទិច​ម៉ូតូ​១​គ្រឿង​។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ក្មេង​ទំនើង​ដេញ​កាប់​ជន​រង​គ្រោះ​មិន​បាន​កាប់​ម៉ូតូ​បំផ្លាញ​ខ្ទេច ​តែ​ជន​រង​គ្រោះ​២​នាក់​ម្នាក់​ជា​ស្ត្រី​ ដូច​ជា​មិនឃើញ​មក​ដាក់​ពាក្យបណ្តឹង​ តែ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ជន​បង្កទាំងនោះហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ