ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោងរៀបចំប្រណាំងទូកខ្នាតអន្តរជាតិមួយនៅទន្លេវ៉ៃគោ

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ លោក​ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង បាន​ចេញ​លិខិត​អំពាវនាវស្តី​ពី​ការ​រៀបចំ​ពិធី​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​«ទូក​នាគ, ទូក​កា​នូ, កា​​យ៉ាក់ និង​ទូ​​ក​រ៉ូ​អ៉ី​ង ជ្រើសរើសជើ​ង​ឯកថ្នាក់​ជាតិ» ​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត…

ខេត្តស្វាយរៀង​៖ លោក​ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង បាន​ចេញ​លិខិត​អំពាវនាវស្តី​ពី​ការ​រៀបចំ​ពិធី​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​«ទូក​នាគ, ទូក​កា​នូ, កា​​យ៉ាក់ និង​ទូ​​ក​រ៉ូ​អ៉ី​ង ជ្រើស
រើសជើ​ង​ឯកថ្នាក់​ជាតិ» ​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​ «​លើកទី​១ ឆ្នាំ​២០២៤ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤ នា​ទន្លេ​វ៉ៃ​គោ​ ក្រុង​ស្វាយ​រៀង វេលា​ម៉ោង​៨​ព្រឹក​តទៅ​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។

អាស្រ័យ​ហេតុនេះ​ សូម​ឯកឧត្តម លោក​ជំទាវ​អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ ទូ​ទាំង​ព្រះរាជ​ណា​ចក្រ​កម្ពុជា មេត្តា​ចូលរួម​ទស្សនា និង​អបអរសាទរ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​«​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ស សុខា​» លើក​ទី​១​ឆ្នាំ​២០២៤​នេះ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ឲ្យ​រីក​ចម្រើន កីឡា​នាំ​មក​សាមគ្គីភាព មិត្តភាព ក្រោម​ម្លប់​សន្តិភាព​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ