ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៧ កក្កដា នេះ អាជ្ញាធរអប្សរាបាននាំគ្នាចុះកាត់ និងដកហូតដើមឈើណាធំៗដែលវាអាចនឹងបង្កហានិភ័យបាន ក្នុងពេលដែលមានភ្លៀងនិងខ្យល់កន្ត្រាក់នៅតំបន់រមនីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកធ្វើដំណើរតាមដងផ្លូវ ។

យោងតាមផេកអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សកម្មភាពកាត់ក្រី និងដកហូតដើមឈើដែលមានហានិភ័យនៅរមណីយដ្ឋានអង្គរ ។

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យនៅរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ។

គួររំលឹកទៀតថា កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក មានភ្លៀងផ្គររន្ទះបាញ់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់ដើមឈើដ៏ធំ ១ដើម សង្កត់មកលើរូបចម្លាក់ និងសង្កត់មកលើរ៉ឺម៉កម៉ូតូ បណ្ដាលអោយមនុស្សស្លា.ប់ម្នាក់ របួសធ្ងន់ស្រាល០២នាក់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់តាមប្រាសាទ ទៅទន្លេអ៊ុំ ស្ថិតនៅតាមបណ្តោយផ្លូវ ស្ពានទន្លេអ៊ុំ ឆ្លងកាត់ចូលប្រាសាទបាយ័ន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។






ចែករំលែកព័តមាននេះ