ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបបាល់ទាត់មួយនៅលីគបារាំង ប្រកាសក្ស័យធន និងបញ្ចប់កិច្ចសន្យាបច្ចុប្បន្នជាមួយកីឡាករទាំងអស់

1 ខែ មុន

(បារាំង)៖ នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា  ថ្នាក់ដឹកនាំក្លិប Girondins de Bordeaux បាននិយាយថាក្លិបបានដាក់ពាក្យសុំដកខ្លួនចេញពីប្រព័ន្ធបាល់ទាត់អាជីពរបស់បារាំង ហើយត្រូវបានអនុម័តដោយសហព័ន្ធបាល់ទាត់បារាំង FFFហើយ…

(បារាំង)៖ នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា  ថ្នាក់ដឹកនាំក្លិប Girondins de Bordeaux បាននិយាយថាក្លិបបានដាក់ពាក្យសុំដកខ្លួនចេញពីប្រព័ន្ធបាល់ទាត់អាជីពរបស់បារាំង ហើយត្រូវបានអនុម័តដោយសហព័ន្ធបាល់ទាត់បារាំង FFFហើយ ។

ក្លិបក៏បានដាក់ពាក្យសុំក្ស័យធនជាមួយតុលាការពាណិជ្ជកម្មទីក្រុង Bordeaux ហើយរង់ចាំការយល់ព្រម។ ការផ្លាស់ប្តូរនេះកើតឡើងភ្លាមៗបន្ទាប់ពី Bordeaux ត្រូវបានទម្លាក់ទៅ Championnat National (លីគទី៣របស់បាល់ទាត់បារាំង) នៅរដូវកាលក្រោយ។

ក្រុមជើងឯកបារាំងប្រាំសម័យកាលក៏បានប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកទាំងអស់ គ្រូបង្វឹក និងកីឡាករបច្ចុប្បន្ន ដើម្បីកាត់បន្ថយការចំណាយ។ កីឡាករក្រុមយុវជនក៏ធ្លាក់ក្នុងស្ថានភាពដូចគ្នាដែរ។

Bordeaux បានបញ្ចប់រដូវកាល លីគ ២ ក្នុងចំណាត់ថ្នាក់លេខ៩ ប៉ុន្តែនៅដើមខែកក្កដា Bordeaux ត្រូវបានទម្លាក់ដោយសារតែមិនមានថវិកាគ្រប់គ្រាន់ដើម្បីបន្តលេងនៅ លីគ២ នៅរដូវកាលក្រោយ។ ក្លឹប​បារាំង​ជំពាក់​លុយ​ច្រើន​ហើយ​ទំនង​ជា​ប្រកាស​ក្ស័យ​ធន​នៅ​ពេល​ខាង​មុខ៕ ប្រភព៖sportingnews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ