ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះទឹកជំនន់ និងបាក់ដីនៅវៀតណាម បណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត និងបាត់ខ្លួន៩នាក់

1 ខែ មុន

(វៀតណាម)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិច Prapiroon បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និង៩នាក់បាត់ខ្លួនក្នុងសប្តាហ៍នេះនៅភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN…

(វៀតណាម)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិច Prapiroon បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និង៩នាក់បាត់ខ្លួនក្នុងសប្តាហ៍នេះនៅភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមទីភ្នាក់ងារបានឱ្យដឹងថា ព្យុះនេះបានបោកបក់នៅខេត្ត Quang Ninh កាលពីថ្ងៃអង្គារបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់ភាគខាងជើងនៃប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ប្រភពបន្តថា អ្នកស្លាប់មាន ៧នាក់នៅខេត្ត Son La ២នាក់នៅខេត្ត Dien Bien និងម្នាក់នៅហាណូយ។

រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា ទឹកជន់លិចបានហក់ឡើងទៅលើដំបូលផ្ទះរាប់រយខ្នងក្នុងទីក្រុង Dien Bien ហើយបានជន់លិចផ្លូវនៅក្នុងតំបន់នោះ។

គ្រោះទឹកជំនន់ និងការបាក់ដីក៏បានជន់លិចស្រូវ និងដំណាំ ជិត ៣០,០០០ ហិកតា និងបានសម្លាប់គោក្របី និងបសុបក្សីជិត ២០,០០០ក្បាលផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ