ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមនឹងបង្កើនផ្គត់ផ្គង់អគ្គិសនីអោយកម្ពុជារហូតដល់ ៤០០មេហ្គាវាត់

1 ខែ មុន
  • ភ្នំពេញ

រដ្ឋាភិបាល​វៀតណាម​បាន​ប្រាប់​គណប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា ​ដែល​កំពុង​តែ​ស្នាក់​នៅ​ទីក្រុង​ហាណូយ​ថា វៀតណាម​នឹង​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​ដល់​កម្ពុជា​បន្ថែម ​រហូត​ដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់​ ឬ​លើស​ពី​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជាឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម 4.0 ។ ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ…

រដ្ឋាភិបាល​វៀតណាម​បាន​ប្រាប់​គណប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា ​ដែល​កំពុង​តែ​ស្នាក់​នៅ​ទីក្រុង​ហាណូយ​ថា វៀតណាម​នឹង​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​ដល់​កម្ពុជា​បន្ថែម ​រហូត​ដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់​ ឬ​លើស​ពី​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជាឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ឧស្សាហកម្ម 4.0 ។

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រីវៀតណាម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភាគី​វៀតណាម​បាន​បញ្ជាក់​ថា កា​រត​ភ្ជាប់​ខឿនសេដ្ឋកិច្ចភាគី​ទាំង​ពីរនឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស គឺ​ភាគី​វៀតណាមពេញចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដ៏​កម្ពុជា២៥០​មេ​ហ្គា​វ៉ា​ត់ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​បន្ត​ឆ្នាំ​២០២៥ ហើយ​នៅ​ផ្គត់ផ្គង់​ឲ្យ​ដល់៤០០​មេ​ហ្គា​វ៉ា​ត់ ឬ​លើស​ពី​ហ្នឹង​ទៅ​ទៀត​ ទៅ​តាម​តម្រូវការ​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​វៀតណាម​-​ឡាវ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ ។

ភាគី​ទាំង​ពីរ ក៏​បាន​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ធ្វើ​យ៉ាងណាឱ្យ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ទាំងអស់មានការ​កើនឡើង ជា​ពិសេសវៀតណាម នៅ​ឆ្នាំ​២០៣០ ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ហើយ​ក៏​ជូនពរ​ឱ្យ​ក្លាយទៅជា​ប្រទេស​ដែល​ចូល​ទៅ​ក្នុង​កម្រិត​មហា​សេដ្ឋកិច្ច​ទាំង​២០ របស់​ពិភពលោក ។

មិត្ត​វៀតណាម ក៏​បាន​ជូនពរ​ឱ្យ​កម្ពុជា ទទួល​បាន​ជោគជ័យ​ចំពោះ​ទស្សនៈវិស័យ​របស់​សម្ដេច​តេ​ជោ និង​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ