ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​ផ្ទះ​១ខ្នង​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​ តែ​មិន​ដឹង​មូលហេតុ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឆាបឆេះ​អស់​ស្ទើរ​ទាំង​ស្រុង​ផ្នែក​ខាងក្រោយ និង​អស់​ប្រហែល​ជាង​៣០%នៃ​ទំ​ហុំ​ផ្ទះ​ទាំងមូល កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ក​ក្ក​ដា នៅ​ក្នុងភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​ ។…

ខេត្តបាត់ដំបង​៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឆាបឆេះ​អស់​ស្ទើរ​ទាំង​ស្រុង​ផ្នែក​ខាងក្រោយ និង​អស់​ប្រហែល​ជាង​៣០%នៃ​ទំ​ហុំ​ផ្ទះ​ទាំងមូល កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ក​ក្ក​ដា នៅ​ក្នុងភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​ ។

​យោង​តាម​របាយ​ការ​ណ៍​​បឋម​របស់​មន្ត្រី​ពន្លត់អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្អើល​កណ្ដាល​អ​ធ្រា​ត្រ​នោះ​ មាន​ទំ​ហុំ​៨,៥​ម៉​x៤៣​ម៉ ធ្វើ​ពី​ថ្ម និង​ដែក ដែល​មាន​ម្ចាស់​ឈ្មោះ ពូន សុ​ជាតិ ភេទស្រី​ អាយុ​៥០​ឆ្នាំ ​។  ប៉ុន្តែ​របាយ​ការ​ណ៍​មិន​បាន​និយាយ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិ​ភ័យ​នេះ​ កើតឡើង​នោះ​ទេ សូ​ម្បី​ម្ចាស់ផ្ទះ​ក៏​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ដែរ  ដោយ​មន្ត្រី​ជំនាញ​គ្រាន់តែ​ប្រាប់​ថា «​កំពុង​ស្រាវជ្រាវ​បន្ត​» ​។

​អធិការ​ក្រុង​បាត់ដំបង លោក​ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា លំនៅ​ឋាន​នោះ​មាន​ទំ​ហំ​​ធំ​វែង​ ទៅ​ផ្នែក​ខាងក្រោយ​ ។  លោក​ថា  ផ្ទះ​នេះ​ផ្នែក​ខាង​មុខ​ធ្វើ​ពី​ថ្ម រីឯ​ផ្នែក​ខាងក្រោយ ជា​ផ្ទះបាយ​ធ្វើ​ពី​ថ្មី​និង​ដែក​ ។  ប៉ុន្តែ​អគ្គិ​ភ័យ​បាន​ឆេះ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទះបាយ​អស់​ប្រហែល​៥០%  រីឯ​ផ្ទះ​ផ្នែក​ខាង​មុខ​ឆេះ​រោល​ជញ្ជាំង តែ​សម្ភារ ឬ​អីវ៉ាន់​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះបាយ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​ ។

​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ គេ​ឃើញ​លោក​ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត​ ដឹកនាំ​កម្លាំង​ចុះ​អន្តរា​គម​ន៍​​ទាំង​កណ្ដាល​យប់​ជាមួយនឹង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​​ជា​ច្រើន​គ្រឿង​បាន​ចេញ​អន្តរា​គម​ន៍ ។​

បើ​តាម​មន្ត្រី​ពន្លត់អគ្គិភ័យ​បាន​បញ្ជាក់​ថា  ពិតមែនតែ​ភ្លើង​បាន​ឆេះ​អស់​ផ្ទះបាយ​ស្ទើរ​៥០% តែ​មន្ត្រី​ជំនាញ បាន​ប្រឹងប្រែង​បាញ់​ទឹក​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​កាន់​ផ្ទះ​នៅ​ក្បែរ​ខាង​បាន​ឡើយ​ ។ ​ប៉ុន្តែ​យ៉ាងណា មន្ត្រី​ជំនាញមិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​បាន​ខូចខាត ឬបាត់បង់​អ្វីខ្លះ​នោះ​ទេ? ដោយ​គ្រាន់តែ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ