ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​រត់​តោងរ៉ឺម៉ក​បែបនេះ​​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​​ណាស់ សង្ឃឹមអាជ្ញាធរ​មាន​វិធាន​ការ​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គេ​បានឃើញ​ក្មេង​ៗ​រត់​តោង​​រ៉ឺម៉កដឹក​បុគ្គលិក​កាស៊ីណូ​រាល់ថ្ងៃ ដែល​អាច​ប្រឈម​គ្រោះថ្នាក់​បំផុត ដូច្នេះ សូម​ឱ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ចុះ​ពិនិត្យ ដើម្បី​ការពារ​សុវត្ថិភាព គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤…

ខេត្តបន្ទាយមានជ័យ ៖ គេ​បានឃើញ​ក្មេង​ៗ​រត់​តោង​​រ៉ឺម៉កដឹក​បុគ្គលិក​កាស៊ីណូ​រាល់ថ្ងៃ ដែល​អាច​ប្រឈម​គ្រោះថ្នាក់​បំផុត ដូច្នេះ សូម​ឱ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ចុះ​ពិនិត្យ ដើម្បី​ការពារ​សុវត្ថិភាព គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​អ្នកបើកបរ​ដឹក​បុគ្គលិក​កាស៊ីណូ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​គាត់​ដឹក​បុគ្គលិក​កាស៊ីណូ​ទៅ​ធ្វើការ និង​ត្រឡប់​មក​វិញ តែងតែ​ឃើញ​ក្មេង​ប្រមាណ​៤​ទៅ​៥​នាក់ បាន​រត់​តោង​​​ពីក្រោយ​ជា​និច្ច ។ អ្នកបើកបរ​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​រត់​តោង​​ឃើញ​សកម្មភាព​បែបនេះមាន​រយៈពេល​យូ​រមក ហើយ​ លោក​សុំ​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ជំនាញ​ជួយ​មើល ដោយ​សុំ​ឱ្យ​បញ្ឈប់​សកម្មភាព​
ក្មេង​ៗ​ទាំងនេះ​ផង ។

បងប្អូន​ដែល​ឃើញ​សកម្មភាព​បាន​ប្រាប់​ថា ក្មេង​ដែល​តែង​រត់​តោង​រថយន្ត​ដឹក​បុគ្គលិក​កាស៊ីណូ​រាល់ថ្ងៃ​និង​ពេល​យប់ គឺជា​ក្មេង​ដែល​ហិតកាវ ព្រោះ​ពេល​រត់​តោង​រថយន្ត​ឃើញ​ថង់​ជាប់ដៃ ហើយ​ត្រូវ​បាន​ហិត​ថង់​កាវ​បណ្តើ​រត់​តាម​បណ្តើរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ