ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសាកល្បងជាថ្មីខ្សែរថភ្លើងខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ដំណើរការ​សាកល្បង​ជា​ថ្មី​ខ្សែ​រថភ្លើង Kiha183-182 សម្រាប់​អ្នកដំណើរ​ផ្លូវដែក​ភាគ​ខាងជើង ​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​)​ប្រកបដោយ​ជោគជ័យ​។ យោង​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ផ​ន រឹម​…

រាជធានី​ភ្នំពេញ ​៖​ ដំណើរការ​សាកល្បង​ជា​ថ្មី​ខ្សែ​រថភ្លើង Kiha183-182 សម្រាប់​អ្នកដំណើរ​ផ្លូវដែក​ភាគ​ខាងជើង ​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​)​ប្រកបដោយ​ជោគជ័យ​។

យោង​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ផ​ន រឹម​ បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ ខ្សែ​រថ Kiha183-182 លើ​ផ្លូវដែក​ភាគ​ខាងជើង ​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​)​ចំនួន​៤​ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និង​Kiha182-4558 បាន​ត្រឡប់​ពី​ស្ថានីយ​ប៉ោយ​ប៉ែ​តម​ក​កាន់​រាជធានី​ភ្នំពេញ​វិញ​ហើយ បន្ទាប់​ពី​ការ​បើក​សាកល្បង​ជា​ថ្មី​ប្រកបដោយ​ជោគជ័យ ​។

លោក​ថា​ដំណើរការ​សាកល្បង​នេះ ដើម្បី​ឱ្យ​ក្រុមការងារ​បច្ចេក​បន្ត​ត្រួតពិនិត្យ និង​សិក្សា​លម្អិត​រួម​គ្នាលើ​ដំណើរការ​កែ​ប្រព័ន្ធ​ជើង​ក្រោម​, ទ្វារ​ចេញ​-​ចូល​,​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​,​ច្រក​ទ្វារ​សុវត្ថិភាព សម្ភារៈ​បរិក្ខា និង​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ប្រា​កថា ​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរមុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ ​។​ Kiha183-182 បាន​រត់​ដោយ​រលូន​លើ​ផ្លូវដែក​ភាគ​ខាងជើង ​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) ដោយ​បាន​ចេញដំណើរ​ពី​ស្ថានីយ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ ​។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ថា ​ដំណើរការ​បើក​សាកល​ល្បង​រថភ្លើង​ជប៉ុន​លើ​ផ្លូវ​ដែក​ដ៏​វែង ដោយ​ឆ្លងកាត់​ខេត្ត​ជា​ច្រើន ក៏​ជា​ផ្នែក​មួយនៃ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ស្ថានភាព​ផ្លូវដែក​សម្រាប់​អ្នកដំណើរ និង​ជា​សារ​ប្រាប់​ទៅ​អ្នកដំណើរ​ពី​ការ​ធ្វើដំណើរការ​ឡើង​វិញ ខ្សែ​រថភ្លើង​សម្រាប់​អ្នកដំណើរ​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​)​បន្ទាប់​ពី​ផ្អាក​រយៈពេល​វែង ចាប់ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ចំពោះ​ការ​ដឹក​ទំនិញ​បាន​ធ្វើ​ឡើងជា​ប្រចាំ (៣​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​)​ ។

គួរ​បញ្ជាក់​ថា ក្រុមការងារ​នាយកដ្ឋាន​ផ្លូវដែកនៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​បន្ត​ធ្វើ​ការងារ​បន្ថែម​ទៀត​ជាមួយ​អាជ្ញា​ស្រុក​-​ខេត្ត ដែល​មាន​ផ្លូវដែក​ឆ្លងកាត់​លើ​ការងារ​សុវត្ថិភាព​,​ការ​រំលោភ​បំពាន​ចំណី​ផ្លូវដែក​,​ការ​ដាក់​ត​បណ្តាញ​ខ្សែកាប​, ខ្សែ​Internet ដែល​រំខាន និង​ប៉ះពាល់​ដល់​ដំណើរការ​ខ្សែ​រថភ្លើង​បើកបរ និង​ឆ្លងកាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ