ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥណ្ឌូណេស៊ី​យល់​ថា​របប​សឹក​ភូមា​គ្ម​ាន​ឆន្ទៈ​អនុ​វត្ត​តាម​ផែន​ការ​សន្តិ​ភាព

1 ខែ មុន

ទី​ក្រុង​វៀង​ចន្ទន៍​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ លោក​ស្រី​រេតណូ ម៉ាស៊ូឌី ​និយាយ​រិះ​គន់​រដ្ឋា​ភិបាល​សឹក​ភូមា​​លោក​មីន​អុង​ឡាំង​យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​គ្មាន​ឆន្ទៈ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​ស្មារតី​នៃ​ផែន​ការ​សន្តិ​ភាព​ប្រាំ​ចំណុច​ដែល​របប​នេះ​ធ្លាប់​បាន​សន្យា​​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន​ថា​​ខ្លួន​នឹង​ខិត​ខំ​អនុវត្ត​ឱ្យ​បាន។ ការ​សន្យា​នេះ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០២១​។ រហូត​មក​ដល់​ពេល​នេះ​គិត​ទៅ​ជាង​បី​ឆ្នាំ​មក​ហើយ​។​ ​ការ​ថ្លែង​របស់​ប្រមុខ​ការ​ទូត​ឥណ្ឌូណេស៊ី​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​សម​ភាគី​សិង្ហបុរី​​នៅ​ពេល​អ្នក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទី​ក្រុង​វៀង​ចន្ទ​ន៍​ ប្រទេស​ឡាវ​។ សូម​រំលឹក​ឡើង​វិញ​ថា​បន្ទាប់​ពី​ឡើង​កាន់​អំណាច​នៅ​ប្រទេស​ភូមា​បាន​ប៉ុន្មាន​សប្ដាហ៍…

ទី​ក្រុង​វៀង​ចន្ទន៍​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ លោក​ស្រី​រេតណូ ម៉ាស៊ូឌី ​និយាយ​រិះ​គន់​រដ្ឋា​ភិបាល​សឹក​ភូមា​​លោក​មីន​អុង​ឡាំង​យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​គ្មាន​ឆន្ទៈ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​ស្មារតី​នៃ​ផែន​ការ​សន្តិ​ភាព​ប្រាំ​ចំណុច​ដែល​របប​នេះ​ធ្លាប់​បាន​សន្យា​​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន​ថា​​ខ្លួន​នឹង​ខិត​ខំ​អនុវត្ត​ឱ្យ​បាន។ ការ​សន្យា​នេះ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០២១​។ រហូត​មក​ដល់​ពេល​នេះ​គិត​ទៅ​ជាង​បី​ឆ្នាំ​មក​ហើយ​។​

​ការ​ថ្លែង​របស់​ប្រមុខ​ការ​ទូត​ឥណ្ឌូណេស៊ី​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​សម​ភាគី​សិង្ហបុរី​​នៅ​ពេល​អ្នក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទី​ក្រុង​វៀង​ចន្ទ​ន៍​ ប្រទេស​ឡាវ​។ សូម​រំលឹក​ឡើង​វិញ​ថា​បន្ទាប់​ពី​ឡើង​កាន់​អំណាច​នៅ​ប្រទេស​ភូមា​បាន​ប៉ុន្មាន​សប្ដាហ៍ របប​សឹក​លោក​មីន​អុង​ឡាំង​ក៏​បាន​​ឯក​ភាព​តាម​សំណើ​សន្តិ​ភាព​​ទាំង​៥​ចំណុច​នោះ​។

យោង​តាម​សំណេរ​របស់​លោក​ស្រី​ប្រមុខ​ការ​ទូត​នៅ​លើ​បណ្ដាញ​អ៊ិច ​​ឥណ្ឌូ​ណេ​ស៊ី​​ និង​សិង្ហ​បុរី​យល់​ស្រប​គ្នា​ថា​របប​សឹក​ភូមា​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវ​ត្ត​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​​ផែន​ការ​សន្តិ​ភាព​ប្រាំ​ចំណុច​។ ប្រទេស​ទាំង​ពីរ​តែង​តែ​និយាយ​រិះគន់​​​ចំពោះ​​ការ​ឡើង​កាន់​អំណាចរបស់​​របប​សឹក។ ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​មិន​ទាន់​មូល​មតិ​គ្នា​ថា​តើ​​ត្រូវ​វាយ​តម្លៃ​បែប​ណា​ចំពោះ​របប​ដឹក​នាំ​នេះ​​។

​​អាស៊ាន​​កាលពី​ពេល​កន្លង​មក​ក៏​បាន​ខិត​ខំ​សម្បើម​ណាស់​ដែរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភូមា​តាម​មធ្យោ​បាយ​ការ​ទូត​។ ក៏​ប៉ុន្តែ​របប​សឹក​របស់​លោ​កមីន​អុង​ឡាំង​​ត្រូវ​អាស៊ាន​រា​រាំង​មិន​ឱ្យ​​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ទេ​។ អាស៊ាន​ស្នើ​សុំ​ឱ្យ​របប​សឹក​បញ្ជូន​អ្នក​តំណាង​មក​ពី​អង្គ​ការ​សង្គម​ស៊ីវិល ឬ​ក្រុម​ដែល​មិន​មែន​ជា​អ្នក​នយោ​បាយ​​ទៅ​ចូល​រួម​។

ដោយ​សារ​ហេតុ​ផល​នេះ ​​របប​សឹក​សម្រេច​ចិត្ត​​ថា​បើ​អីចឹង​ដដែល​ ខ្លួន​មិន​ចាំ​បាច់​បញ្ជូន​មនុស្ស​ទៅ​​ចូល​រួម​ទេ​។​​ សុខ​ចិត្ត​ទុក​កៅ​អី​ភូមា​ឱ្យ​នៅ​ទំនេរ​នៅ​ក្នុង​កិច្ច​ប្រជុំ​​​។ ប៉ុន្តែ​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​វៀង​ចន្ទ​ន៍​ខុស​ពី​ពេល​​មុនៗ​។ លើក​នេះ​ ភូមា​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ទៅ​ចូល​រួម​។ អ្នក​ការ​ទូត​អាស៊ាន​ម្នាក់​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ស្ងាត់​ៗ​ថា​ការ​ដែល​របប​សឹក​ចង់​ងាក​មក​​ប្រើ​ប្រាស់​មធ្យោ​បាយ​ការ​ទូត​នេះ​ជា​សញ្ញា​បង្ហាញ​ថា​របប​នេះ​កំពុង​ចុះ​ខ្សោយ​ហើយ​។

គួរ​កត់​សម្គាល់​ថា​របប​សឹក​​ភូមា​មិន​ទាន់​ចាត់​វិធាន​ការ​វាយ​បក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ​លើ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​ដែល​វាយ​ប្រហារ​ស្រុះ​ដៃ​គ្នា​តាំង​ពីខែ​តុលា ឆ្នាំ​២០២៣នៅ​ឡើយ​ទេ​។ ក្រុម​នេះ​​វាយ​យក​បាន​ទី​តាំង​មួយ​ចំនួន​នៅ​តាម​ព្រំ​ដែន​ប្រទេស​ចិន​។ យូរ​ៗ​ម្ដង មេ​ដឹក​នាំធំៗ​​នៃ​របប​សឹក​និយាយ​រិះ​គន់​ជា​ចំហ​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បណ្ដោយ​ឱ្យ​បាត់​បង់​តំបន់​កាន់​កាប់​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ