ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​ត្រូវ​អតីត​សន្តិសុខ​ចាក់​ធ្លាយ​ពោះ បាន​ទទួលមរណភាព ក្រោយ​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់​ពេល​១​ស​ប្តា​ហ៍

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ​ថា បុរស​ម្នាក់​ឈ្មោះ ទ្រ​យ កុសល…

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ​ថា បុរស​ម្នាក់​ឈ្មោះ ទ្រ​យ កុសល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​សន្តិសុខ ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ អ៊ុ​ង វ​ណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ធ្លាប់​ជា​សន្តិសុខ​ជាមួយ​គ្នា តែ​ត្រូវ​ថៅកែ​ដេញ​ចេញ​ប្រហែល​មួយ​ខែ​មុន បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ធ្លាយ​ពោះ គួរ​ឲ្យ​រន្ធត់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ពេល​នេះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់ពី​លទ្ធភាព រយៈពេល​១​ស​ប្តា​ហ៍ ខណៈ​ជន​ដៃដល់ កំពុង​ឋិត​ក្នុង​ពន្ធនាគារ​ក្រោម​ការ​បង្ក្រាប​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដង្កោ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​របាយការណ៍ រាយការណ៍​ទៅ​តុលាការ ដើម្បី​ដាក់បន្ទុក​ជនសង្ស័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត តាម​កំណត់​ច្បាប់ ។

សូម​ជម្រាប​ឡើង​វិញ​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន បង្ក​ឡើង​ដោយ​ជនសង្ស័យ​០១​នាក់ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ប្រពន្ធ​ជន​រង​គ្រោះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​ខាងលើ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ យក​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ អ៊ុ​ង វ​ណ្ណា បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ដោយ​មូលហេតុ​កាលពី​អំឡុង​ឆ្នាំ​២០២១ ខ្លួន​បាន​ចូល​ធ្វើការ​ជា​សន្តិសុខ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ អស់​រយៈពេល​ជិត​០៣​ឆ្នាំ មក​ហើយ​។ ក្រោយមក​ជន​រង​គ្រោះ ក៏​បាន​ចូល​ធ្វើការ​ជាមួយ​ខ្លួន​ដែរ និង​បាន​ប្រចាំការ​ជាមួយ​គ្នា ដោយ​ជន​រង​គ្រោះ​យាម​ខាង​មុខ ចំណែក​ខ្លួន​យាម​ខាងក្រោយ​។ លុះ​ពេលធ្វើការ​ជាមួយ​គ្នា​យូរ​ៗ​ទៅ ក៏​មាន​បញ្ហា​ជាមួយ​គ្នា បង្កើត​បានជា​ជម្លោះ​ជា​រឿយ​ៗ និង​ធ្លាប់​ឈ្លោះប្រកែក​ទាស់ទែង​រហូត​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​មាន​របួស​ស្នាម​ផង​ដែរ ។

ក្រោយមក​ជន​រង​គ្រោះ ក៏​បាន​ប្តឹង​ទៅ​ថៅកែ​កា​រ៉ា​ស់​សាំង ហើយ​ថៅកែ​បាន​ហៅ​ពួក​ខ្លួន​ទាំង​ពីរ​នាក់ មក​សួរនាំ​ហេតុផល បន្ទាប់​ពី​សួរនាំ​រួច គាត់​បាន​បាន​ណែនាំ​ខ្លួន​ចំនួន​០២ ទៅ​០៣​លើក ប៉ុន្តែ​ខ្លួន​មិន​បាន​អនុវត្ត និង​ស្តាប់​តាម​ការ​ណែនាំ​របស់​ថៅកែ​ទេ​។ ហេតុផល​ទាំង​អស់នេះ​ហើយ​ទើប​ថៅកែ​សម្រេចចិត្ត​បញ្ឈប់​ខ្លួន​ពី​ការងារ​សន្តិសុខ​ក្នុង​កំឡុង ខែឧសភា ឆ្នាំ​២០២៤ ធ្វើ​ឲ្យ​ខ្លួន​មានគំនិត​គុំ​គួ​ន​ស្អប់​ទៅ​លើ​ជន​រង​គ្រោះ​ចាប់ពី​ពេល​នោះ​មក និង​បាន​គិត​ក្នុង​ចិត្ត​ថា ថ្ងៃ​ណាមួយ​នឹង​រៀប​គម្រោង​សម្លាប់​ជន​រង​គ្រោះ​។ លុះដល់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១២​និង​៣០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ មក​កន្លែង​កើតហេតុ ដោយ​មានកាំបិត​ចុង​ស្រួច​សៀត​នឹង​ចង្កេះ​ខោ សំដៅ​ទៅ​ទីតាំង​ជន​រង​គ្រោះ​ធ្វើការ ពេល​ទៅ​ដល់​ក៏​ឃើញ​ជន​រង​គ្រោះ​កំពុង​រី​យ៉ែ​ឡាន ខ្លួន​ក៏​ឈប់​ម៉ូតូ​ក៏​ទៅ​និយាយ​ជាមួយ​គ្នា​មួយសន្ទុះ ហើយ​ខ្លួន​ក៏​ធ្វើ​សកម្មភាព​ដក​កាំបិត​ពី​ចង្កេះ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាលពោះ បណ្តាល​ឲ្យ​ជាប់​កាំបិត​រង​របួសធ្ងន់​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ខ្លួន​ព្យាយាម​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​អន្តរាគមន៍ រួម​ជាមួយ​បុគ្គលិក​កា​រ៉ា​ស​សាំង ចាប់ខ្លួន​បាន​តែ​ម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ