ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​រាប់​ពាន់​ ដឹក​មក​ការដ្ឋាន ត្រៀម​ជីក​ព្រែក​ជី​ហ្វូ​ណ​ន​តេ​ជោ ថ្ងៃ​ទី​៥ សីហា ខាង​មុខ​នេះ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ គ្រឿងចក្រ​រាប់​ពាន់​គ្រឿង បាន​ដឹក​មក​ការដ្ឋាន ដើម្បី​ត្រៀម​ជីក​ព្រែ​ជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ គ្រឿងចក្រ​ទាំងនេះ…

រាជធានី​ភ្នំពេញ ៖ គ្រឿងចក្រ​រាប់​ពាន់​គ្រឿង បាន​ដឹក​មក​ការដ្ឋាន ដើម្បី​ត្រៀម​ជីក​ព្រែ​ជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ គ្រឿងចក្រ​ទាំងនេះ ត្រូវ​បាន​រៀបចំ​ត្រៀម​ទុក​យ៉ាង​ស្អាត​មាន​សណ្តាប់ធ្នាប់​ល្អ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សំឡេង​សង្គម នៅ​ថ្ងៃ​ទី​២៤ កក្កដា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ ” ថ្ងៃនេះ គ្រឿងចក្រ​ទាំងអស់ និង​គ្រឿងចក្រ​រាប់​ពាន់ ម៉ឺន​គ្រឿងចក្រ​ទៀត នឹង​ដឹក​មក​កាន់​ការដ្ឋាន “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” នឹង​ត្រូវ​ស្ថាបនា​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៥ ខែសីហា​ខាង​មុខ​នេះ ស្ថិត​នៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ដើម្បី​ចូល​សមរភូមិ​ប្រយុទ្ធ​ជីក​ផ្លូវ​នាវាចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” ។

ប្រភព​បន្ត​ថា ផ្លូវទឹក​ទី​មួយ​ប្រវត្តិសាស្ត្រ​នេះ ចាប់ផ្តើម​ជីក​ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់​ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ។

ការ​ស្ថាបនា​ច្រាំង នៃ​ផ្លូវ​នាវាចរណ៍​នេះ នឹង​ប្រើប្រាស់​វិធីសាស្ត្រ ចំនួន​ពីរ​ប្រភេទ ដែល​សម​ស្រប គឺ​ការ​ដាំ​ស្មៅ​នៅ​ក្នុង​ប្រឡាយ​នាវាចរណ៍ និង​ការ​រៀបចំ​ច្រាំង​ទន្លេបាសាក់ ចំណុច​ព្រែក​តា​ឯក រហូត​ដល់​ព្រែក​តា​ហ៊ីង ដោយ​ប្រើប្រាស់ Geotextile និង​បាវ​ខ្សាច់ Geobag សម្រាប់​ការពារ​ការ​បាក់​ច្រាំង ។

គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣​កន្លែង ដែល​ស្ថិត​នៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដោយ​សាងសង់​ស្ពាន​ចំនួន ១១​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ