ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​បញ្ជូន​ជនជាតិ​ចិន​២​នាក់ ទៅ​តុលាការ ពាក់​ពន្ធ​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ​លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ​លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​រៀបចំ​ឯកសារ​គ្រប់គ្រាន់​ហើយ ដើម្បី​ត្រៀម​បញ្ជូន​ជន​ជាតិ​ចិន ​ចំនួន​២នាក់ ពាក់​ពន្ធ​ករណី​.​ប៉ុនប៉ង​ឃា.តកម្ម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ស្អែក​នេះ ។

លោក អេ​ង សោភា បន្ត​ថា ដោយ​មានការ​ចង្អុល​ណែនាំ​ពី​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នឹង​ដឹកនាំ​កម្លាំង​ដោយ​រូប​លោក​ផ្ទាល់ ក្រោម​ការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​សហការ​ជា​កម្លាំង​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើសប៉ុនប៉ង​ឃា.តកម្ម (​ប្រើ​កាំបិត​ចុង​ស្រួច​កែ​ច្នៃ​ភ្ជាប់​ជាមួយ​ដំបង​ដែក កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​) នៅ​ចំណុច​អគារ​ខុន​ដូរ ដាយ​មិន​វ័ន (​កោះ​ពេជ្រ​) មុខ​បន្ទប់​លេខ​១០២៦ ជាន់​ទី​១០ ផ្លូវ​បេតុង ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពីវេលា​ម៉ោង​ប្រហែល៣និង​១៦​នាទីទៀប​ភ្លឺ ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ។

ជនជាតិ​ចិន​ទាំង​២ នាក់​នោះ មាន​ម្នាក់​ឈ្មោះ LI HAO ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​អគារ​ខុន​ដូរ​ដាយ​មិន​វ័ន (​កោះ​ពេជ្រ​)​ បន្ទប់​លេខ៣៣២ ជាន់​ទី​៣ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ និង​ម្នាក់​ទៀត​ឈ្មោះ BAI XUE ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរបុគ្គលិក​ហាង​ម៉ាស្សា SEINE SPA ស្នាក់​នៅ​បន្ទប់​លេខ ៣០១ ជាន់​ទី​៣ ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​មាន ៖ ​ដំបង​ដែក ២ដើម ដែល​មាន​ភ្ជាប់​កាំបិត​ចុច​ស្រួច (​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​) ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ M Y J ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ជនជាតិ​ចិន ដូច​គ្នា មុខរបរ ទេសចរណ៍ ស្នាក់​នៅ​សង្កាត់​ទន្លេ​បា សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រង​របួស ស្មារ​ខាងឆ្វេង​១ កាំបិត និង កំភួនដៃ​ខាងឆ្វេង​១​កាំបិត (​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​) ។

តាម​ការ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពិ​តជា​មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​បទល្មើស ដូច​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី នៅ​ព្រឹកស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ