ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បឋម ៖ កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា ​ទីតាំង​មនុស្ស​រស់នៅ​កាលពី​សម័យ​បុរាណ ក្នុង​រាជធានី​កោះ​កេរ

1 ខែ មុន

ខេត្តព្រះវិហារ ៖ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ជាមួយនឹង​វិទ្យាស្ថាន Max Planck Institute for Geo- anthropology…

ខេត្តព្រះវិហារ ៖ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ជាមួយនឹង​វិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ និង​បាន​រៀបចំ​បទ​បង្ហាញ​អំពី​លទ្ធផល​បឋម​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា និង​វិធីសាស្ត្រ​វិភាគ អំពី​ទីតាំង​មនុស្ស​រស់នៅ​បុរាណ ក្នុង​រាជធានី​កោះ​កេរ ដែល​មា​នទី​តាំងនៅ​ចន្លោះ​ប្រាសាទធំ និង​អណ្តូង​ព្រេង ។

ការ​រៀបចំ​បទ​បង្ហាញ​នេះ ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ប្រចាំ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដោយ​មានការ​សម្របសម្រួល​ពី​លោក ភិន សំណាង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ និង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​លោក ថូ ថុ​ន អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ លោក​បណ្ឌិត William Christopher Carleton និង​លោក​បណ្ឌិត David John Brotherson មក​ពី​វិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេស​អា​ល្លឺ​ម៉​ង់ សមាសភាព​ចូលរួម សរុប​២០​រូប ។

ការ​រៀបចំ​បទ​បង្ហាញ​នេះ មាន​គោលបំណង ដើម្បី​ចែករំលែក​ចំណេះដឹង​ជូន​ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​យល់​ដឹង​បន្ថែម​អំពី​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា វិធីសាស្ត្រ​វិភាគ​លើ​ទីតាំង​មនុស្ស​រស់នៅ និង​បរិស្ថានវិទ្យា​សម័យ​បុរាណ តាម​រយៈ​វត្ថុ​សិល្បៈ (​កុលាលភាជន៍​…) សំណាក​ធ្បូ​ង លម្អងផ្កា និង​សណាក​ដី​ដែល​យក​ទៅ​វិភាគ​ក្នុង​មន្ទីរពិសោធន៍​ដើម្បី​ដឹង​អំពី​អាយុកាល ប្រភេទ​សត្វ និង​រុក្ខជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ