ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមានដាច់គេនៅចិន ខាតបង់ទ្រព្យប្រហែល ១៣ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក

1 ខែ មុន

ប្រទេស ៖ លោក Zhong Shanshan មហាសេដ្ឋីមានដាច់គេរបស់ប្រទេសចិន ដែលជាស្ថាបនិក និង

ប្រទេស ៖ លោក Zhong Shanshan មហាសេដ្ឋីមានដាច់គេរបស់ប្រទេសចិន ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនផលិតដបទឹក និងភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring បាន​ខាត​បង់ទ្រព្យសម្បត្តិប្រហែល១៣ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកទល់ពេលនេះ។

ការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការខាតបង់ទ្រព្យសម្បត្តិដ៏ច្រើនបំផុតក្នុងចំណោមមហាសេដ្ឋីចំនួន៥០០នាក់ជុំវិញពិភពលោក នៅក្នុងសន្ទស្សន៍ចុងក្រោយនៃបញ្ជីមហាសេដ្ឋីរបស់គេហទំព័រ Bloomberg។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zhong Shanshan នៅតែឈរជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិនដដែល ជាមួយទ្រព្យសម្បត្តិសរុបចំនួន៥៤.៨ពាន់លានដុល្លារអាមេរិក។ លោក Colin Huang សហគ្រិនបច្ចេកវិទ្យា និងជាស្ថាបនិកវេទិកាទិញទំនិញអនឡាញ PDD Holdings ដែលកំពុងប្រជែងតំណែងដ៏សំខាន់នេះ កំពុងឈរនៅលេខ ២ ដោយមានទ្រព្យសម្បត្តិសរុបចំនួន៤៦.៥ពាន់លានដុល្លារអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Nongfu Spring ដែលចុះបញ្ជីនៅហុងកុងបានមើលឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់ចុះរហូតដល់ ២០% ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយរងគ្រោះដោយសារសង្រ្គាមតម្លៃក្នុងឧស្សាហកម្មផលិតដបទឹករបស់ខ្លួន។ បញ្ហាថ្មីៗនេះ ដែលក្រុមឃ្លាំមើលអ្នកប្រើប្រាស់បានបង្ហាញថា ទាក់ទងនឹងបញ្ហាគុណភាពផលិតផល ការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ ក៏ដូចជាចំពេលមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងរឿងរ៉ាវចម្រូងចម្រាសរបស់ក្រុមហ៊ុន កាលពីដើមឆ្នាំនេះ ពាក់ព័ន្ធនឹងការព្រួយបារម្ភលើការអនុវត្តអាជីវកម្មរបស់ខ្លួន។

អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសចិន នៅដើមឆ្នាំនេះ បានអំពាវនាវឱ្យមានការធ្វើពហិការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Nongfu Spring ដែលមានមូលដ្ឋាននៅក្នុងទីក្រុង​ហាំងចូវ ខេត្តចឺជាំង។ ពួកគេបានអះអាងថា កូនប្រុសលោក Zhong ដែលនឹងស្នងមរតករបស់គាត់មានលិខិតឆ្លងដែនអាមេរិក ហើយពួកគេក៏បានចោទសួរអំពីភាពស្មោះត្រង់របស់គ្រួសារនេះ ចំពោះប្រទេសជាតិផងដែរ។

ប្រភពពីសារព័ត៌មាន CNN ក៏បានរាយការណ៍ថា នៅក្នុងសម្ពាធដ៏ធំមួយផ្សេងទៀតរបស់ Nongfu Spring កើតឡើងព្រោះតែដៃគូប្រកួតប្រជែងរបស់ខ្លួន ក្រុមហ៊ុន Hangzhou Wahaha Group បានបង្ហាញអំពីការលក់កើនឡើងជាលំដាប់។ អ្នកជំនាញលើកឡើងថា ប្រសិនបើស្ថានភាពដូចបច្ចុប្បន្នរបស់ក្រុមហ៊ុន Nongfu Spring នៅតែបន្តបែបនេះ លោក Zhong Shanshan នឹងប្រឈមមុខការបាត់បង់ងារជាបុគ្គលមានដាច់គេរបស់ប្រទេសចិន៕ (ប្រភព ៖ The Straits Times VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ