ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ឯក​ភា​វូ​នី​យ​កម្មនៃ​វិធាន​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស​ ។ ការ​អនុម័ត​សេចក្តី​ព្រា​ច្បាប់​ខាងលើ​ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី…

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ឯក​ភា​វូ​នី​យ​កម្មនៃ​វិធាន​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស​ ។

ការ​អនុម័ត​សេចក្តី​ព្រា​ច្បាប់​ខាងលើ​ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រ​ធា​ន​រដ្ឋសភា ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មាន​វត្តមាន​សមាជិក​រដ្ឋសភា ចូលរួម​ប្រជុំ​ចំនួន​៩៩​រូប ​។

យោង​តាម​ថ្លែង​ហេតុ​របស់​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ឯក​ភា​វូ​នី​យ​កម្ម​នៃ​វិធាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្ត​រ​ជាតិ​តាម​ផ្លូវអាកាស​មាន​៣​មាត្រា ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​យប់​ព្រម​ក្នុង​សម័យ ប្រជុំ​ពេ​ញ​អង្គ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ​ឆ្នាំ​២០២៤​ ។  

អនុសញ្ញា​ស្តី​ពី​ឯក​ភាវូបនីយកម្ម​នៃ​វិធាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស​ដែល​តទៅ​នេះ​ហៅ​ថា អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​១៩៩៩ នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​នៃ​ប្រទេស​កា​ណា​ដា ក្នុង​ឱកាស​ស ន្និ​សី​ទ​អន្តរ​ជាតិ​ស្តី​ពី​ច្បាប់​ដឹក​ជញ្ជូន​តាម​ផ្លូវ អាកាស ពី​ថ្ងៃ​ទី​១០ ដល់ទី​២៨ ខែឧសភា​ឆ្នាំ​១៩៩៩ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០០៣ ហើយ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២៣ រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​រួចរាល់​មាន​ចំនួន​១៣៩​ប្រទេស​ ។

ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩ ចាប់តាំងពី​ឆ្នាំ​១៩៩៩​​មក​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​នៅឡើយ​ ។ ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​អនុ សញ្ញា​ម៉ុង​រ៉េ​អាល់ ឆ្នាំ​១៩៩៩ រួម​មាន​ហ្វី​លី​ពី​ន (​ឆ្នាំ​២០១៥) ថៃ​(​ឆ្នាំ​២០១៧) ឥណ្ឌូ​ណេ​ស៊ី (​ឆ្នាំ​២០១៧) វៀតណាម (​ឆ្នាំ​២០១៨) ស្រី​លង្កា​(​ឆ្នាំ​២០១៩) និង​ព្រុយ​ណេ (​ឆ្នាំ​២០២០)​។

 អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩ ត្រូវ​អនុវត្ត​ចំពោះតែ​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ អីវ៉ាន់ និង​ទំនិញ ជា​អន្តរជាតិ​តាម​ផ្លូវអាកាស​ប៉ុណ្ណោះ មាន​ន័យ​ថា ជា​ការ​ដឹក​ជញ្ជូនរ​វាង​រដ្ឋ​មួយ ទៅ​រដ្ឋ​មួយ ឬ​ក្នុង​រដ្ឋ​តែ​មួយ តែ​មាន​កន្លែង ឈប់​សំចត​នៅ​ប្រទេស​ទី​ពីរ​។ ជា​ឧទាហរណ៍​អាកាស យាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​រាជធានី បាងកក​ឬ​ពី​រាជធានី​ភ្នំពេញ​ទៅ​រដ្ឋ​ធានី ប៉ា​រី​ស​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ ទោះជា​មាន​ដូរ​ឬ​មិន មាន​ដូរ​អាកាសយាន ត្រូវ​ចាត់​ទុក​ថា ជា​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស​។​ហេតុ​ដូចនេះ​ស កម្ម​ភាព​ដឹក​ជញ្ជូន​បែប​នេះ ត្រូវ​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩​ ។

​ដោយឡែក​ ការ​ដឹក​ជញ្ជូន​អ្នកដំណើ​ពើ​រាជធានី ភ្នំ​ពេញ​ទៅ​កាន់​ខេត្តសៀមរាប ឬ​ពី​ខេត្តសៀមរាប​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គឺ​ពុំ​ស្ថិត​នៅ​ក្រោម អនុ​សញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩​ទេ ពីព្រោះ​ជា​ការ​ដឹក​ជញ្ជូន ក្នុងស្រុក​តាម​ផ្លូវអាកាស ​។ ​ការ​ដឹក​ជ​ញ្ជូ​ន​បញ្ញើ​ប្រៃសណីយ៍​រវាង​រដ្ឋ​និង​រដ្ឋ​ត្រូវ​ស្ថិត​នៅ ក្រោម​បទ​ប្បញ្ញត្តិ​ដោយឡែក ពុំ​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩​ទេ​។

ថ្លែង​ហេតុ​បាន​លើក​ឡើង​ទៀត​ថា​អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩ ជា​អនុសញ្ញា​អន្តរ ជាតិ​មួយ​ដែល​គ្រប់​គ្រង ​និង​ដឹកនាំ​ការ​ទទួលខុសត្រូវ របស់​សហគ្រាស​ដឹក​ជ​ញ្ជូ​ន​ចំពោះ​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ អីវ៉ាន់ និង​ទំនិញ​ជារ​ន្ត​រ​ជាតិ​តាម​ផ្លូវអាកាស ក្នុង​ករណី ដូច​ជា​៖ មរណភាព​ការ​រង​របួស ឬ​ការ​ពន្យារពេល​ចំពោះ​អ្នកដំណើរ , ការ​ពន្យារពេល ការ​បាត់បង់ ឬ​ការ​ខូចខាត​ចំពោះ​អីវ៉ាន់​របស់​អ្នកដំណើរ  ,​ការ​ពន្យារពេល ការ​បាត់បង់ ឬ​ការ​ខូចខាត​ទំនិញ​ ។

ជាង​នេះ ​អនុសញ្ញា​ម៉ុង​រ៉េ​អាល់​ឆ្នាំ​១៩៩៩ នឹង​ត្រូវ​ជំនួស​ឱ្យ​បទ​ប្បញ្ញត្តិ​ទាំងឡាយ ពាក់ ព័ន្ធ​នឹង​របប​នៃ​ការ​ទទួល ខុស​ត្រូវ​របស់​សហគ្រាស​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ ដែល មាន​ចែង​និង​អភិវឌ្ឍ​ចាប់តាំងពី​មាន​អនុសញ្ញា វ៉ា​សូ​រី​ឆ្នាំ​១៩២៩​កន្លង​មក​។

សមាគម​ដឹក​ជញ្ជូន តាម​ផ្លូវអាកាស​អន្តរជាតិ និង​សមាជិក​ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន តាម​ផ្លូវអាកាសកំពុង​បន្តគាំទ្រ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ក្នុង​ការ​លើកកម្ពស់​អនុសញ្ញា​ម៉ុង​រ៉េ​អាល់ ឆ្នាំ​១៩៩៩ ឱ្យ​ក្លាយទៅជា​អនុសញ្ញា​សកល ទំនើប ស្មើភាព និង​តែ​មួយ​គត់​ស្តី​ពី​ការ​ទទួល​ខុសត្រូវ​របស់​សហគ្រាស​ដឹក​ជញ្ជូន ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ អីវ៉ាន់ និង​ទំនិញ​ជា​អន្តរជាតិ​តាម​ផ្លូវអាកាស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ