ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនភ្លេចឡើយ! ទាហានមួកខៀវកម្ពុជាឈរជើងនៅអាហ្វ្រិចកណ្តាល វេចនំអន្សមបង្ហាញបរទេសបានស្គាល់

2 ខែ មុន

មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​ទឹកដី​អា​ហ្វ្រិ​ច​កណ្តាល បន្ទាប់​ពី​ទាហាន​មួក​ខៀវ​កម្ពុជា បាន​វេច​នំអន្សម​ធ្វើ​សកម្មភាព​ក្រងស្បូវ ក្រង​ស្លឹក​ធ្វើ​ផ្ទះ និង​សកម្មភាព​បញ្ចូល​ថ្ម​ទូរស័ព្ទ​ជាដើម ។ ប្រាកដ​ណាស់ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន ដែល​ចែកចាយ​ដោយ​បងប្អូន​ទាហាន​មួក​ខៀវ​ខ្មែរ​បាន​បង្ហាញ​នូវ​មុខរបរ​ប្លែក​ៗ​របស់​បងប្អូន​ជនជាតិ​អាហ្វ្រិក​កណ្តាល​លក់ដូរ​នៅ​ផ្សារ​នោះ ។…

មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​ទឹកដី​អា​ហ្វ្រិ​ច​កណ្តាល បន្ទាប់​ពី​ទាហាន​មួក​ខៀវ​កម្ពុជា បាន​វេច​នំអន្សម​ធ្វើ​សកម្មភាព​ក្រងស្បូវ ក្រង​ស្លឹក​ធ្វើ​ផ្ទះ និង​សកម្មភាព​បញ្ចូល​ថ្ម​ទូរស័ព្ទ​ជាដើម ។

ប្រាកដ​ណាស់ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន ដែល​ចែកចាយ​ដោយ​បងប្អូន​ទាហាន​មួក​ខៀវ​ខ្មែរ​បាន​បង្ហាញ​នូវ​មុខរបរ​ប្លែក​ៗ​របស់​បងប្អូន​ជនជាតិ​អាហ្វ្រិក​កណ្តាល​លក់ដូរ​នៅ​ផ្សារ​នោះ ។ វី​ដេ​អូ គឺ​ត្រូវ​បាន​ថត​និង​ចែកចាយ​ដោយ​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ។

វី​ដេ​អូ​ដែល​បង្ហាញ​ប្រជាជន​អាហ្វ្រិក​កណ្តាល​លក់ដូរ​នៅ​ផ្សារ និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​ខ្លះ​ៗ​នោះ​បាន​សាង​ភាព​ភ្ញាក់ផ្អើល​មួយ​ដោយ​ទាហាន​មួក​ខៀវ​កម្ពុជា បង្រៀន​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ រៀន​និយាយ​ពី​ភាសា​ខ្មែរ ទាក់ទង​នឹង​ដាំ​ណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ដោយ​ប្រជាជន​នៅ​អាហ្វ្រិក​កណ្តាល ដែល​កំពុង​លក់ដូរ​នៅ​ផ្សារ​នៃ​តំបន់​នោះ ពិតជា​រួសរាយ​រាក់ទាក់​ចំពោះ​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញ​បេស​កម្ម​មនុស្សធម៌ និង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ។

លើស​ពី​នេះ ក្រៅពី​ការ​លក់ដូរ​នៅ​ផ្សារ​របស់​បងប្អូន​ជាតិ​អាហ្វ្រិក​កណ្តាល ទាហាន​មួក​ខៀវ​កម្ពុជា លោក សុ​ន រ៉ា​ន់​ឌី ក៏​បង្ហាញ​មុខរបរ​ប្លែក​មួយទៀត គឺ​ការ​សាក​ថ្ម​ទូរស័ព្ទ និង​សកម្មភាព​ផ្សេង​ៗ​របស់​កង​ទ័ក​មួក​ខៀវ និង​ប្រជាជន​អាហ្វ្រិក​កណ្តាល ដែល​រស់នៅ​តំបន់​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​លោក សុ​ន រ៉ា​ន់​ឌី បាន​ជម្រាប​ជូន​ថា បងប្អូន​ជាតិ​អាហ្វ្រិក ដែល​រស់នៅ​ក្នុង​តំបន់​អាហ្វ្រិក​កណ្តាល​នេះ ពិតជា​រួសរាយ​រាក់ទាក់​ដោយ​ពួក​គាត់​តែង​និយាយ​លេងសើច​ជាមួយ​បងប្អូន​ខ្មែរ​យើង ដោយ​គ្មាន​ការ​ប្រកាន់ពូជសាសន៍ ឬ​ពណ៌​សម្បុរ​អ្វី​នោះ​ទេ ពោល គឺ​រាប់អាន​គ្នា​ដូច​បងប្អូន ។

លោក សុ​ន រ៉ា​ន់​ឌី ដែល​ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ លោក​បន្ត​ថា មូលហេតុ​ដែល​វេច​នំអន្សម​នោះ គឺ​អោយ​តែ​ដល់​រដូវ​បុណ្យ​ទាន លោក និង​ទាវ​មួក​ខៀវ​ផ្សេង​ទៀត​វេច​នំ ដើម្បី​សែន ដោយ​វេច​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ឬ​បុណ្យ​ចូល​វស្សា​ជាដើម​នោះ ព្រោះ​អា​ហ្វ្រិ​ច​កណ្តាល​គ្មាន​វត្ត​អារាម​នោះ​ទេ ហើយ​សម្រាប់​ការ​រស់នៅ​ទី​នេះ គឺ​ស្រួល ព្រោះ​ប្រជាជន​អាហ្វ្រិក​មិន​មានការ​រើស​ពួក​នោះ​ឡើយ ។

លោក សុ​ន រ៉ា​ន់​ឌី ដែល​ជា​កងទ័ព​មួក​ខៀវ​បំរើ​ការងារ​កងទ័ព​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជនជាតិ បាន​លើក​ឡើង​បន្ត​ថា នៅ​អាហ្វ្រិក​កណ្តាល គឺ​មានការ​លក់ដូរ​នៅ​ទីផ្សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ច្រើន ពិសេស​ក្រៅពី​ការ​លក់ដូរ​នូវ​របស់របរ​តូច​ៗ ដូច​ជា ផ្លែ​ឈើ​ហូប​ផ្លែ​នោះ គឺ​មាន​ដូច​ជា មុខរបរ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​ការ​ស្រាក់​ថ្ម​ទូរស័ព្ទ ដោយ​ប្អូន​ណា​ដែល​ចង់​ស្រាក់​ថ្ម​អាច​ធ្វើការ​ស្រាក់​បាន​ដោយ​ការ​ស្រាក់​ថ្ម​ទូរស័ព្ទ​មួយ​គ្រឿង គឺ​គិត​តម្លៃ​១៥០​ស៊ី​ហ្វា​(CF) ឬ​ប្រហែលជា ១០០០​រៀល​លុយ​ខ្មែរ ។

លោក សុ​ន រ៉ា​ន់​ឌី ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា នៅ​តំបន់​អាហ្វ្រិក​កណ្តាល​នៃ​ទីក្រុង​ប្រៀ​រ ដែល​លោក​បាន​បង្ហាញ​សកម្មភាព​លក់ដូរ និង​ការ​រស់នៅ​របស់​ប្រជាជន​អាហ្វ្រិក​កណ្តាល​នេះ គឺ​ការ​រស់នៅ​មានការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ ដូច​ជា ការ​ស្រាក់​ថ្ម​នេះ​ជាដើម ដោយ​បងប្អូន​ក្រក្រី​មិន​មាន​សូ​ឡា​ប្រើ គឺ​តែង​យក​ទូរស័ព្ទ​មក​បញ្ចូល​ថ្ម និង​នៅ​ពេល​យប់​ត្រូវ​ដុត​អុស ដើម្បី​បំភ្លឺ​នា​ពេល​រាត្រី តែ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​សម​ល្មម គឺ​គេ​ដាក់​សូ​ឡា​សម្រាប់​ការ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ។

ទន្ទឹម​នឹង​ភាព​ខ្វះខាត​របស់​បងប្អូន​អាហ្វ្រិក​កណ្តាល ដែល​រស់នៅ​ទីក្រុង​បៀរ លោក​បាន​បន្ថែម​ថា សម្រាប់​កងទ័ព​មួក​ខៀវ​មិន​មានការ​លំបាក​ច្រើន​នោះ ព្រោះ​មានការ​គិតគូរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​បងប្អូន​កងទ័ព​មួក​ខៀវ​ដែល​មាន​ចំនួន​២០០​នាក់ គឺ​មានការ​ហូប​ចុក​គ្រប់គ្រាន់ និង​ការ​រស់នៅ​មាន​ភាពល្អ​ប្រសើរ ។

លោក សុ​ន រ៉ា​ន់​ឌី ដែល​មាន​ឋានន្តរសក្តិ​ជា​ពលបាលឯក ជំនាញ​បុគ្គលិក​បើកបរ​ឡាន​សណ្តោង​៤០​តោន លោក​ពិតជា​ស្រឡាញ់​ការងារ​កងទ័ព​នេះ​ណាស់ ដោយ​លោក​បាន​រួមរស់​រក្សា​សន្តិភាព​ជូន​ជាតិ និង​រស់​ក្រោម​ម្លប់​សន្តិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក សុ​ន រ៉ា​ន់​ឌី ដែល​មាន​ឪពុក និង​ប្អូន​ៗ​បម្រើ​ការងារ​ជា​កងទ័ព​ដែរ​នោះ បាន​បន្ថែម​ថា លោក​ពិតជា​នឹករលឹក​មាតុភូមិ​របស់​លោក​ជា​ខ្លាំង ដោយ​ក្នុង​រយៈ​មួយ​ឆ្នាំ​លោក​បាន​មក​លេង​ផ្ទះ​ជួបជុំ​ឪពុក​ម្តាយ​ម្តង ។ ចំណែកឯ​ទាក់ទង និង​ការ​ប្រើប្រាស់​ភាសា​នៅ​តំបន់​អាហ្វ្រិក​កណ្តាល លោក​និយាយ​ភាសា​បារាំង ភាសា​អង់គ្លេស ភាសារ​វ៉ា​ន់​ដា និង​ភាសា​សាំង​ហ្គោ ជា​ភាសា​ដើម​របស់​ជនជាតិ​អាហ្វ្រិក​កណ្តាល​ជាដើម ។

ជា​ចុង​ក្រោយ លោក​ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​គាំទ្រ​វី​ដេ​អូ​ផ្សេង​ៗ​ដែល​រូប​លោក​បាន​ផ្តិត​យក​រូបភាព​របស់​ការ​រស់នៅ​ប្រជាជន​អាហ្វ្រិក​កណ្តាល ។ ហើយ​លោក​ក៏​សុំ​ការ​អ​ព្យា​ស្រ័យ ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​បាន​ទស្សនា​វី​ដេ​អូ​របស់​លោក ក្នុង​ករណី​បើ​មានការ​ខុសឆ្គង ឬ​លើសលួស​ណាមួយ​នោះ ៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ