ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់​ស្នាក់​នៅ​របស់កម្មករ​ ផ្អើលក្នុង​តំបន់​ហ្វាងជិង០៩យិជា

5 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទប់​ជួល​របស់​កម្មករ​-​កម្មការិនី​ចំនួន​៤​ល្វែង (​ស្មើ​៤៣​បន្ទប់​)​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០២៤ ស្ថិត​ក្នុង​តំបន់​ហ្វា​ង​ជិ​ង​០៩​យិ​ជា ភូមិ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទប់​ជួល​របស់​កម្មករ​-​កម្មការិនី​ចំនួន​៤​ល្វែង (​ស្មើ​៤៣​បន្ទប់​)​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០២៤ ស្ថិត​ក្នុង​តំបន់​ហ្វា​ង​ជិ​ង​០៩​យិ​ជា ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​ក្នុង​ពេល​ដែល​កម្មករ​-​កម្មការិនី​បាន​ចេញ​ទៅ​ធ្វើការ​អស់ ។ រីឯ​មូលហេតុ​ត្រូវ​បាន​សង្ស័យ​ផ្តើម​ចេញ​ទុ​ស្សេ​ខ្សែភ្លើង ។ ដោយឡែក សម្ភារ​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​នីមួយ​ៗ​ត្រូវ​បាន​ឆេះ​ស្ទើរ​ទាំងស្រុង ព្រោះ​អណ្តាតភ្លើង​ឆាបឆេះ​មាន​ស្ថានភាព​ខ្លាំងក្លា​ពេក ។

ប្រភព​ឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ទាំងអស់​ត្រូវ​បាន​លោក​អភិបាលស្រុក និង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាន​ហៅ​មក​តម្រង់​ជួរ​នៅ​តំ​ណុ​ច​កើតហេតុ ដើម្បី​រាប់​ចំនួន​ចៀសវាង​ក្រែង​មាន​បាត់​កម្មករ​ណា​ដែល​មិន​ទាន់​ចេញពី​បន្ទប់ ។

មាន​ព័ត៌មាន​បន្ថែម​កោះសន្តិភាព​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ