រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាផ្លូវការណ៍លើគណនីតិកតុកចំនួនពីរ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចធិបតី នៅថ្ងៃទី២៥ កក្កដា បានឲ្យដឹងថា សូមជម្រាបជូនដល់បងប្អូន អ៊ំ ពូ មីង តា យាយ ទាំងអស់ មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់ សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។

ជាមួយគ្នានេះ ខ្ញុំក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការណ៍ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការ ស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន ។ សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធីកពណ៌ខៀវ ។
ចែករំលែកព័តមាននេះ