ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបញ្ចូលសម្លេងជប៉ុន ដែលល្បីបញ្ចូលសម្លេងឱ្យតួអង្គ Nobita ក្នុងរឿងគំនូរជីវចល Doraemon បានទទួលមរណភាពហើយ

1 ខែ មុន

(ជប៉ុន)៖ លោកស្រី Noriko Ohara អ្នកបញ្ចូលសំឡេងជប៉ុនដែលល្បី តាមរយៈបញ្ចូលសំឡេងតួអង្គ Nobita ពីរឿងគំនូរជីវចល Doraemon បានទទួលមរណភាពក្នុងអាយុ…

(ជប៉ុន)៖ លោកស្រី Noriko Ohara អ្នកបញ្ចូលសំឡេងជប៉ុនដែលល្បី តាមរយៈបញ្ចូលសំឡេងតួអង្គ Nobita ពីរឿងគំនូរជីវចល Doraemon បានទទួលមរណភាពក្នុងអាយុ ៨៨ឆ្នាំ។

ភ្នាក់ងាររបស់លោកស្រី 81 Produce បានបញ្ជាក់ព័ត៌មាននេះកាលពីថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា តាមរយៈសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុនថា «តារាសម្តែងរបស់ក្រុមហ៊ុនយើងខ្ញុំ លោកស្រី Noriko Ohara (ឈ្មោះពិត Noriko Tobe) បានទទួលមរណៈភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៨ឆ្នាំ បន្ទាប់ពីព្យាបាលដោយជំងឺមិនជោគជ័យ (មិនបានបញ្ចាក់ពីប្រភេទជំងឺ)»។

លោកស្រី Noriko Ohara បានបញ្ចូលសម្លេង Nobita ក្នុងរឿង Doraemon ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០០៥។ លោកស្រីក៏បានបញ្ចូលសម្លេងឱ្យភាពយន្តបរទេសជាច្រើន ដែលសម្រាប់ផ្សាយក្នុងទីផ្សារជប៉ុន។ ចំពោះសមទ្ធិផល លោកស្រី Noriko Ohara បានទទួលពានរង្វាន់កិត្តិយស នៅឯពិធី Seiyu Awards ក្នុងឆ្នាំ ២០០៧៕ ប្រភព៖ NHK

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ