ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីដែលតែងតែចូលគេងយប់ជ្រៅ ជំងឺនេះនឹង​មក​រកអ្នកលឿនណាស់

2 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគស្ត្រីដែលអ្នកអាចប្រឈមមុខពេលដែលអ្នកតែងចូល

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគស្ត្រីដែលអ្នកអាចប្រឈមមុខពេលដែលអ្នកតែងចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកតែងចូលគេងយប់ជ្រៅ អ្នកនឹងងាយប្រឈមមុខនឹងជំងឺមហារីកសុដន់ណាស់ ព្រោះពេលដែលអ្នកតែងគេងយប់ជ្រៅ ប្រព័ន្ធក្នុងរាងកាយអ្នកនឹងច្របូលច្របល់ ធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ ឆាប់មួលម៉ៅបាន។ ដូចនេះ ជំងឺមហារីកសុដន់ នឹងងាយមករកអ្នកណាស់។

ប្រសិនជាអ្នកតែងធ្វើការដល់យប់ៗ ទើបចូលគេង ហើយគេងមិនទាន់បានប៉ុន្មានម៉ោងដល់ម៉ោងធ្វើការទៀត នោះរដូវអ្នកនឹងមកមិនទៀងឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកងាយកើតមានជំងឺដែលទាក់ទងនឹងស្បូនណាស់។

នៅពេលដែលអ្នកតែងមានទម្លាប់គេងមិនទៀងពេលបែបនេះ ហើយចូលគេងយប់ជ្រៅពេក នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យជំងឺដែលទាក់ទងនឹងរោគស្ត្រីអាចចូលមកជិតអ្នកបានយ៉ាងងាយ។

ស្បូនអ្នកនឹងអាចដុះដុំសាច់ ពេលដែលអ្នកមិនប្រយ័ត្នពីពេលវេលាគេងរបស់អ្នក។ ដូចនេះ មិនថាការងារអ្នកច្រើនយ៉ាងណាទេ អ្នកគួរតែសម្រាកឲ្យបានទៀងពេល ហើយគ្រប់ម៉ោង ទើបអ្នកមិនងាយកើតជំងឺ ព្រោះការងារគឺធ្វើមិនចេះចប់ទេ។ បើអ្នកមិនស្រឡាញ់សុខភាពខ្លួន នោះអ្នកនឹងមិនអាចបន្តរកលុយឡើយពេលដែលសុខភាពអ្នកចុះខ្សោយ លុយប៉ុណ្ណាក៏មិនអាចព្យាបាលបានដែរ ហើយអ្នកអាចរងទុក្ខទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ