ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​ហារីស​មាន​សំឡេង​គាំទ្រ​នាំ​មុខ​លោក​ត្រាំ​នៅ​ក្នុង​ការ​ស្ទង់​មតិ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោ​កត្រាំ​ពេល​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ​បន្ទាប់​ពី​លោក​ស្រី​ហារីស​ទទួ​លបាន​សំឡេង​គាំទ្រ​ច្រើន​គ្រប់​គ្រាន់​ពី​គណៈ​ប្រតិ​ភូរបស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ក្លាយ​ជា​បេក្ខ​ជន​ប្រធានា​ធិបតិ​ពេញ​សិទ្ធិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ខុស​ពី​លោក​បៃដិន​ដែល​ធ្វើ​ឱ្យ​ចាញ់​ប្រៀប​លោក​ត្រាំនៅ​ក្នុង​វេទិកា​ត​ទល់​មតិ​គ្នា​កាល​ពី​ចុង​ខែ​មិថុនា​ លោក​ស្រី​ហារីស​មាន​ចំណុច​ល្អ​ច្រើន​ដែល​អាច​ស៊ី​សង​គ្នា​ជា​មួយ​លោក​ត្រាំ​បាន។​ ការ​ស្ទង់​មតិ​ធ្វើ​ឡើង​បី​ដង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​។ កាល​ពី​ដើម​ខែ​កក្កដា លោក​ត្រាំ​នាំ​មុខ​លោក​ស្រី​ហារីស​១%​។ ក្រោយ​មក​ យោង​តាម​ការ​ស្ទង់​មតិ​លើក​ទី​២​កាល​ពី​១​សប្ដាហ៍​មុន​, លោក​ស្រី​ហារីស…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោ​កត្រាំ​ពេល​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ​បន្ទាប់​ពី​លោក​ស្រី​ហារីស​ទទួ​លបាន​សំឡេង​គាំទ្រ​ច្រើន​គ្រប់​គ្រាន់​ពី​គណៈ​ប្រតិ​ភូរបស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ក្លាយ​ជា​បេក្ខ​ជន​ប្រធានា​ធិបតិ​ពេញ​សិទ្ធិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ខុស​ពី​លោក​បៃដិន​ដែល​ធ្វើ​ឱ្យ​ចាញ់​ប្រៀប​លោក​ត្រាំនៅ​ក្នុង​វេទិកា​ត​ទល់​មតិ​គ្នា​កាល​ពី​ចុង​ខែ​មិថុនា​ លោក​ស្រី​ហារីស​មាន​ចំណុច​ល្អ​ច្រើន​ដែល​អាច​ស៊ី​សង​គ្នា​ជា​មួយ​លោក​ត្រាំ​បាន។​

ការ​ស្ទង់​មតិ​ធ្វើ​ឡើង​បី​ដង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​។ កាល​ពី​ដើម​ខែ​កក្កដា លោក​ត្រាំ​នាំ​មុខ​លោក​ស្រី​ហារីស​១%​។ ក្រោយ​មក​ យោង​តាម​ការ​ស្ទង់​មតិ​លើក​ទី​២​កាល​ពី​១​សប្ដាហ៍​មុន​, លោក​ស្រី​ហារីស និង​លោក​ត្រាំ​ទទួល​បាន​សំឡេង​គាំទ្រ​៤៤%​ដូច​គ្នា​។ ​នៅ​ពេល​​ស្ទង់​មតិ​លើក​ទី​បី​កាល​ពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ លោក​ស្រី​ហារីស​ទទួល​បាន​សំឡេង​នាំ​មុខ​លោក​ត្រាំ​។​

ឥឡូវ​នេះ លោក​ស្រី​​ហារីស​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​វាយ​ប្រហារ​លោក​ត្រាំ​។ លោក​ស្រី​កំពុង​ចុះ​ឃោសនា​នៅ​រដ្ឋ​វីស​ខន់​ស៊ីន​ (Wisconsin) ដែល​ជា​ទី​លាន​ប្រកួត​ប្រជែង​នយោបាយ​ដ៏​ស្វិត​ស្វាញ​ និង​ជា​ទី​តាំង​ដំបូង​គេ​នៃ​ការ​បើក​យុទ្ធ​នា​ការ​ឃោសនា​របស់​លោក​ស្រី​។​ ​ទំហំ​នៃ​ការ​គាំទ្រ​​របស់​​គណ​បក្ស​ប្រជា​ធិបតេយ្យ​ចំពោះ​លោក​ស្រី​ហារីស​មិន​អាច​មើល​ស្រាល​​បានទេ​។ ​បន្ទាប់​​ពី​លោក​បៃដិន​ប្រកាស​ដក​ខ្លួន​ថយ​ និង​គាំទ្រ​បេក្ខ​ភាព​លោក​ស្រី​ហារីស​មិន​ដល់​៣៦​ម៉ោង​ផង លោក​ស្រី​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ពី​គណៈ​ប្រតិ​ភូ​របស់​គណ​បក្ស​នេះ​​លើស​ពី​ចំនួន​កំណត់​​ទៅ​ទៀត​​។​

​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ភាគ​ច្រើន​ឈរ​នៅ​ខាង​លោក​ស្រី​ហារីស​។ នៅ​ក្នុង​ចំណោម​នោះ​មាន​ប្រធាន​ក្រុម​ភាគ​ច្រើន​ និង​ភាគ​តិច​​របស់​គណ​បក្ស​នេះ​នៅ​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ លោក​ឆាក់​ស៊ូមើ និង​លោក​​ហាគីម​ ចែហ្វ​ហ្វ្រ៊ី (Chuck Schumer & Hakeem Jeffries) ​ប្រកាស​គាំទ្រ​លោក​ស្រី​ហារីស​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សន្និ​សីទសារ​ព័ត៌​មាន​។

​លទ្ធ​ផល​ស្ទង់​មតិ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី (AP)​​បង្ហាញ​ថា​គណៈ​ប្រតិ​ភូ​ជាង​២៥០០​នាក់​ប្រកាស​គាំទ្រ​លោក​ស្រី​ហារីស​។ ​នៅ​ក្នុង​សម័យ​អន្តរ​កាល​មុន​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខ​ភាព​ប្រធានា​ធិបតី​ជា​ផ្លូវ​ការ​​ ​គេ​គិត​ថា​គណៈ​ប្រតិ​ភូ​ទាំង​នោះ​អាច​នឹង​​កែ​ប្រែ​​ការ​គាំទ្រ​របស់​ពួក​គេ​វិញ​។ ទោះ​ជា​បែប​នេះ​ក្ដី លោក​ស្រី​ហារីស​នៅ​តែ​មាន​ឱកាស​ក្លាយ​ជា​បេក្ខ​ជន​ពេញ​សិទ្ធិដដែល​​​។

លោក​ស្រី​ហារីស​​ទទួល​បាន​​​សំឡេង​​គាំទ្រ​នាំ​មុខ​បេក្ខ​ជន​ដទៃ​ទៀត​ដែល​អាច​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​​​ប្រកួត​ប្រជែង​។ ​ឥឡូវ​នេះ លោក​ស្រី​កំពុង​ដើរ​ប្រមូល​ថវិកា​ចូល​ទៅ​ក្នុង​មូល​និធិ​សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​​​ឃោសនា​​បោះ​ឆ្នោត​​។ គិត​ត្រឹម​ចុង​ខែ​មិថុនា គណ​បក្ស​ប្រជា​ធិបតេយ្យ​ប្រមូល​បាន​ថវិកា​​៩៥​ដុល្លារ​។ ឥឡូវ​នេះ​អាច​ប្រមូល​បាន​ដល់​១០០​លាន​ដុល្លារ​ហើយ​។​​​

ប្រធាន​គណៈ​កម្ម​ការ​ជាតិ​ប្រជា​ធិបតេយ្យ​​ថ្លែង​ថា​គណ​បក្ស​ចង់​រៀប​ចំ​ការ​ជ្រើស​រើស​បេក្ខ​ជន​ប្រធានា​ធិបតី​ដោយ​បើក​ទូលាយ តម្លាភាព​ និង​ស្មើ​ភាព។​ ប៉ុន្តែ​ក៏​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​​មិន​​បង្អែ​បង្អង់​​ត​ទៅ​ទៀត​ទេ​​ព្រោះ​​ពេល​វេលា​កាន់​តែ​ខ្លី​​​។​ បេក្ខ​ជន​ដែល​អាច​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​លោក​ស្រី​ហារីស​មាន​ដូច​ជា​​អភិបាល​រដ្ឋ​ខឹន​ថាក់​គី (Kentucky), ​ខារ៉ូ​ឡាយ​ណា​ខាង​ជើង​, អ៊ីលីណយ (Illinois), មីស៊ីហ្គេន, រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ និង​សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​អារីហ្សូណា៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ