ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា មានសេចក្តីរន្ធត់ និងសោកស្តាយជាពន់ពេក នូវឧបទ្ទវហេតុដួលរលំដើមឈើមួយដើម នៅខាងមុខខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ នាវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។
បច្ចុប្បន្ន ក្រុមការងារជំនាញមកពីគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ កំពុងតែធ្វើការដកចេញ នូវដើមឈើដែលបានដួលរលំនេះ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលមានភាពចាំបាច់ ក្នុងការធ្វើដំណើរឆ្លងកាត់តាមគន្លងផ្លូវនេះ សូមមេត្តាធ្វើការបង្វៀងទៅប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ ។
សូមជម្រាបដែរថា នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងផ្គររន្ទះបាញ់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យបាក់ដើមឈើដ៏ធំ ១ដើម សង្កត់មកលើរូបចម្លាក់ និងសង្កត់មកលើរ៉ឺម៉កម៉ូតូ បណ្ដាលអោយមនុស្សស្លា.ប់ម្នាក់ របួសធ្ងន់ស្រាល០២នាក់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់តាមប្រាសាទ ទៅទន្លេអ៊ុំ ស្ថិតនៅតាមបណ្តោយផ្លូវ ស្ពានទន្លេអ៊ុំ ឆ្លងកាត់ចូលប្រាសាទបាយ័ន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ច នៅគោលដៅ បានប្រាប់អោយដឹងថា នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីដើមឈើ ១ដើមយ៉ាងធំ នៅទន្លេអ៊ុំ បានបាក់សង្កត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវ បណ្ដាលឱ្យមនុស្សស្លា.ប់ម្នាក់ (ប្រុស) ក្នុងនោះ០២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
ពាក់ព័ន្ធនឹងករណីនេះកោះសន្តិភាព នៅមិនទាន់អាចសុំការពន្យល់ពីអាជ្ញាធរ បាននៅឡើយទេ ។ បច្ចុប្បន្ន សាកស.ព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនរងគ្រោះ ដែលរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕











អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ