កាយភ្នំលក់ចង់អស់ អត់មានប្រាក់បង់ឱ្យរដ្ឋ ត្រូវបានបណ្តេញចេញ
- កំពត
ខេត្តកំពត ៖ អំណាចអាជ្ញាបណ្ណ័កាយភ្នំលក់ស្ទើតែអស់ភ្នំជំពាក់លុយខាងរ៉ែជាងមួយពាន់លានរៀល
ខេត្តកំពត ៖ អំណាចអាជ្ញាបណ្ណ័កាយភ្នំលក់ស្ទើតែអស់ភ្នំជំពាក់លុយខាងរ៉ែជាងមួយពាន់លានរៀល
ខេត្តកំពត ៖ អំណាចអាជ្ញាបណ្ណ័កាយភ្នំលក់ស្ទើតែអស់ភ្នំជំពាក់លុយខាងរ៉ែជាងមួយពាន់លានរៀល ថ្មីៗនេះ អ្នកមានអាជ្ញាបណ្ណ័កាយដីចល័តលក់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកហេតុផលរឿងករណីអាជ្ញាប័ណ្ណភ្នំចំនួន2 គឺភ្នំសំង៉ាបដែលមានអាជ្ញាបណ្ណ័ឈ្មោះក្រុមហ៊ុនផលអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
អាងតែអំណាចនៃអាជ្ញាប័ណ្ណ មានគ្រឿងចក្របួនគ្រឿងធ្វើសកម្មភាពកាយដីលក់អោយកាសុីណូរាប់ពាន់ឡានដឹកស្ទើតែអស់ភ្នំទៅហើយ លោកស្រីម្ចាស់អាជ្ញាប័ណ្ណមិនព្រមយកលុយទៅបង់អោយខាងរ៉ែ ធ្វើអោយមន្ត្រីខឹងសម្បាចុះមកបិទការដ្ឋានភ្នំសំង៉ាបនេះភ្លាមៗ ស្ទើរតែអ្នកបើកបរគ្រឿងចក្របើកចេញពីការដ្ឋានភ្នំស្ទើរតែមិនទាន់។
គេថា អ្នកមានអាជ្ញាប័ណ្ណរូបនោះបានជំពាក់ប្រាក់ពន្ធខាងរ៉ែហើយបាននិយាយប្រាប់បន្តថា ឃើញក្នុងតារាងគឺម្ចាស់ការដ្ឋានភ្នំសំង៉ាបជំពាក់ខាងរ៉ែជាង2មុឺនដុល្លារ តែក្រោយនេះក៍ខ្ទង់មុឺនដុល្លារដែរដោយសាតែអស់ដីភ្នំហើយមិនសងលុយរ៉ែ ទើបឈានទៅដល់ការបិទការដ្ឋានភ្លាមៗ ។
អ្នកមានអាជ្ញាប័ណ្ណដែលមិនបានជំពាក់លុយខាងរ៉ែបាននិយាយប្រាប់បន្តថា ខាងក្រសួងរ៉ែគ្រោងនិងហៅមនុស្សបីនាក់ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធអាជ្ញាប័ណ្ណកាយភ្នំថ្កូវ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កាយភ្នំអស់ហើយ បែរជាមិនព្រមបង់លុយអោយទៅខាងរ៉ែ ជំពាក់ខាងរ៉ែជាងមួយពាន់លានរៀលឯណោះ ។
រឿងនៅភ្នំថ្កូវនេះមានដើមឈើសុទ្ធតែសុក្រំដុះពេញភ្នំ បច្ចុប្បន្ននៅតែមានគ្រឿងចក្រលួចកាយជាប្រចាំ ។ អ្នកយកព័ត៏មានចង់បន្ថែមអោយលម្អិតពីមន្ត្រីជំនាញខាងរ៉ែដែរ តែមិនអាចធ្វើការទំនាក់ទំនងបាននៅរសៀលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤នេះ។
ពេលណាមានព័ត៌មានបន្ថែមយើងនឹងផ្សាយជូនបន្តទៀត…ព្រោះដឹងរឿងប៉ុណ្ណា ផ្សាយប៉ុណ្ណឹង…សួរខាងមន្ត្រីអត់មានលើកទូរស័ព្ទទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ