សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាក់ពិន័យលោកអេ ភូថង និងភរិយា ព្រមទាំងកូនស្រី ក្រោយប្រើឥរិយាបថមិនសមរម្យលើសង្វៀន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រដាល់គុនខ្មែរចាត់ទុកជាកីឡាដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ទើប
រាជធានីភ្នំពេញ ៖ ប្រដាល់គុនខ្មែរចាត់ទុកជាកីឡាដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ទើប
រាជធានីភ្នំពេញ ៖ ប្រដាល់គុនខ្មែរចាត់ទុកជាកីឡាដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ទើបគេឃើញមានការបង្កើតព្រឹត្តិការណ៍ប្រដាល់ច្រើនសង្វៀនជារៀងរាល់ចុងសប្ដាហ៍។
មួយរយៈចុងក្រោយនេះ ការប្រកួតគូពិសេស និងគូដណ្ដើមខ្សែក្រវាត់មួយចំនួន ត្រូវបានភាគីម្ខាងដែលត្រូវកាត់ក្ដីឱ្យចាញ់មិនអស់ចិត្តចេញតវ៉ាបង្ករឿងអនាធិបតេយ្យពេញសង្វៀនទៀតផង ។
ដើមហេតុនៃការតវ៉ានោះភាគច្រើន គឺដោយសារភាគីចាញ់មិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ។ ពេលខ្លះពួកគេក៏ចាត់ទុកថា អាជ្ញាកណ្ដាលកាត់សេចក្ដីលម្អៀង និងមិនយុត្តិធម៌ ។ ជាឧទាហរណ៍ ការប្រកួតដណ្ដើមខ្សែក្រវាត់រវាងកីឡាករម៉ឺន មេឃា និង ចាន់ ប៊ុនហឿន កាលពីរាត្រីថ្ងៃទី២១កក្កដា នៅលើសង្វៀនទូរទស្សន៍PNN គេឃើញលោកអេ ភូថង ដែលជាឪពុកកីឡាករមឿន មេឃា ឡើងលើសង្វៀនតវ៉ា ក្រោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្រោយកីឡាករចាន់ ប៊ុនហឿន ទាត់ត្រូវកញ្ចឹងកមឿន មេឃា ពេញមួយទំហឹងបណ្ដាលឱ្យដួលក្រោកមិនចង់រួច ។
ការតវ៉ាទាំងនេះ មិនបានឆ្លងកាត់ការប្ដឹងជាលាយលក្ខណ៍អក្សរឡើយ ដោយភាគីលោកអេ ភូថង ហាក់មិនអស់ចិត្តឡើងលើសង្វៀនតវ៉ា និងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកទៀតផង ។ រូបភាពបែបនេះ បានបង្ហាញភាពអនាធិបតេយ្យ និងភាពគ្មានក្រមសីលធម៌ក្នុងនាមជាអ្នកកីឡាទាល់តែសោះ។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់អ្នកសារព័ត៌មានថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងដាក់ពិន័យទៅក្លិបទាំងឡាយណា ដែលមិនគោរពលើបទបញ្ជានៃការប្រកួត និងបង្កជារូបភាពអនាធិបតេយ្យ។
យើងមានគោលការណ៍ និងបទបញ្ជាប្រកួតទាក់ទងនឹងប្រព័ន្ធការងារ ។ យើងមានលក្ខន្តិកៈ
ត្រឹមត្រូវ ដែលក្លិបទាំងអស់ជាសមាជិករបស់សហព័ន្ធឡើងមកប្រកួតកម្មវិធីរៀបចំដោយសហព័ន្ធ ត្រូវគោរពគោលការណ៍នោះ។ សហព័ន្ធកំពុងតែអនុវត្តនីតិវិធី។ សហព័ន្ធកំពុងពង្រឹងលើការអនុវត្តច្បាប់។ ក្លិបទាំងអស់មិនអាចត្រូវមកតវ៉ាលើសង្វៀនបានទេ ត្រូវដោះស្រាយតាមនីតិវិធីកីឡា។
ចំពោះបញ្ហានេះ ប្រធានសហព័ន្ធគុនខ្មែរ បានបញ្ជាក់ថា សហព័ន្ធបានផ្ដល់ឆន្ទានុសិទ្ធិ ទៅអាជ្ញាកណ្ដាលកាត់សេចក្ដី ហើយក្លិបទាំងអស់ត្រូវតែគោរពតាម ។ ប្រសិនជាមិនពេញចិត្តចំពោះការកាត់សេចក្ដី ក្លិបទាំងនោះត្រូវប្ដឹងមកសហព័ន្ធដើម្បីឲ្យដោះស្រាយជូនតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បន្ថែមទៀតថា នឹងដាក់ពិន័យទៅលើចៅក្រម អាជ្ញាកណ្ដាលណា មិនអនុវត្តច្បាប់បានត្រឹមត្រូវ។ លោកថា ក្នុងកីឡា អាជ្ញាកណ្ដាល ចៅក្រម ត្រូវបានផ្ដល់ឆន្ទានុសិទ្ធិ ក្នុងការដឹកនាំការប្រកួត។ ដូច្នេះការសម្រេចចិត្តរបស់គាត់យើងចាត់ទុកជាផ្លូវការ។ ប្រសិនជាអាជ្ញាកណ្ដាល ចៅក្រម មិនអនុវត្តច្បាប់បានត្រឹមត្រូវ ពួកគាត់ត្រូវទទួលពិន័យតាមច្បាប់។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់ពិន័យ លោក អេ ភូថង រួមជាមួយភរិយា លោក ស្រី សាំង សុម៉ាលី និងកូនស្រី អេ យ៉ានុត មិនឱ្យចូលរួមក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ ដោយសារប្រើឥរិយាបថមិនសមរម្យលើសង្វៀន អំឡុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ រវាង ម៉ឺន មេឃា និង ចាន់ ប៊ុនហឿន។
ការដាក់វិន័យនេះ កើតឡើងបន្ទាប់ពីមានករណីតវ៉ាលើសង្វៀនចំពោះការបញ្ឈប់ការប្រកួតរវាង ម៉ឺន មេឃា និង ចាន់ ប៊ុនហឿននាជំនួបផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ។ ការតវ៉ាទាំងនោះ មិនបានឆ្លងកាត់ការប្ដឹងជាលាយលក្ខណ៍អក្សរឡើយ ដោយភាគីមិនអស់ចិត្តឡើងលើសង្វៀនតវ៉ា និងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកជាដើម។
ក្រោយមានករណីនេះកើតឡើង មន្ត្រីសហព័ន្ធ ដែលមានលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធាន បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែកក្កដា មុនសម្រេចដាក់វិន័យអ្នកទាំង៣នៅថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ