រាជធានីភ្នំពេញ ៖ សមត្ចកិច្ចកម្ពុជាបានបណ្តេញជនជាតិរៀតណាមចំនួន៦០នាក់ចេញពីប្រទេស បន្ទាប់ពីរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើអនឡាញខុសច្បាប់នៅក្នុងប្រទេស ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

យោងតាមបណ្តាញសង្គមរបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៦០នាក់ (ស្រី១០នាក់) ពាក់ព័ន្ធបទល្មើសអនឡាញខុសច្បាប់ (Scammed online ) ។

ប្រភពបានលើកឡើងថា ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឯកភាពសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិកាចុះបង្ក្រាបបទល្មើសអនឡាញខុសច្បាប់ (Scammed online ) ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន៦០នាក់ (ស្រី១០នាក់)នឹងត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ៕

ចែករំលែកព័តមាននេះ