ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័ររុ.លចូលផ្ទះគេទាំងយប់ សំណាង​គ្មាន​មនុស្ស​គ្រោះ.ថ្នា.ក់​ ឯអ្នក​បើក​ដាក់​មេប្រូច​បាត់​

1 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​កាលពី​​ថ្ងៃ​ទី​២២ ​កក្កដា ឆ្ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​តាម​បណ្ដោយ​តិ​រវិ​ថី​សម្តេច​ហ៊ុន​ សែន​ ផ្លូវ​លេខ​១៤៨ ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​(០៩-១០)…

ខេត្តព្រះសីហនុ ៖ ​កាលពី​​ថ្ងៃ​ទី​២២ ​កក្កដា ឆ្ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​តាម​បណ្ដោយ​តិ​រវិ​ថី​សម្តេច​ហ៊ុន​ សែន​ ផ្លូវ​លេខ​១៤៨ ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​(០៩-១០) ស្ថិត​នៅ​ក្រុម​០៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​កើត​​ឡើង បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទូ​កុង​ទី​ន​រ័ ដែលមាន​ទិស​ដៅ​ពី​ស្រុក​ស្ទឹង​ហាវ ​ទៅ​ក្រុងព្រះសីហនុ ។​ 

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ ម៉ាក FUSO ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​កណ្ដាល​,៣A-១៣០៧​ សណ្ដោង​រ៉ឺ​ម៉ក ​ពាក់​ស្លាក​លេខ​ភ្នំពេញ ៤A -៨៨០៨ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ (​រត់គេច​ខ្លួន​បាត់​ស្រមោល​)​។

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​មុន​ណេ​ល​កើតហេតុ គេ​ឃើញ​រថយន្ត​ដែល​មាន​ភិនភាគ​ខាងលើ​ បើកបរ​ចេញ​មក​ពី​ស្រុក​ស្ទឹង​ហាវ​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​កំពុង​បើកបរ​ផ្លូវ​ចំណោត​ចុះ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ គាប់​ជួន​មាន​ខ្សែ​រថភ្លើង​មួយ​ខ្សែ​មក​ដល់​ត្រង់​ចំណុច​រថយន្ត​កំពុង​តែ​រៀប​និង​ឆ្លងកាត់​ផ្លូវ​ ពេល​នោះ​អ្នក​បើកបររថ​យន្ត​បាន​កាច់ចង្កូត​ទៅ​ខាងស្ដាំ​ដៃ​ ហើយ​ក៏​​បុក​រះ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង ​។

​ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ម្ចាស់ផ្ទះ​មានឈ្មោះ សុង សុជាតា​ ភេទស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ​មិន​បណ្តាល​ឲ្យ​រង​របួស​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​ ដោយឡែក សម្ភារ​ខូចខាត​រួម​មាន 1-​ទ្វារ​ខាង​មុខ​ផ្ទះ (3 គុណ​៤​ម៉ែ​ត្រ ) ២-​ស្រ​យ៉ាប​ខាង​មុខ​ផ្ទះ (៤ គុណ​១២ ម៉ែ​ត )​និង​ខូចខាត ពិ​ដាន​មួយ​ចំនួន​ទៀត ។

​ក្រោយ​កើតហេតុ​ រថយន្ត​បង្ករ​ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ហាវ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី ។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ