ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រ​ឡាយ​ទឹក​ភូមិ​សុខសាន្ត​​​ បែរ​ជា​មាន​ក្លិនស្អុយ​អាសោចន៍​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រ​ឡា​យទឹក​ដែល​ហូរ​ចេញពី​អូរ​ព្រំដែន ស្រាប់តែ​មាន​ក្លិនស្អុយ​អាសោចន៍ ​សង្ស័យ​​​ទឹកស្អុយ​នេះ​​បង្ហូរ​ចេញពី​កាស៊ីណូ​ចូល​អូរ ​​ស្ថិតនៅ​ចំណុច​​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​​ប៉ោយ​ប៉ែ​ត គិតត្រឹមថ្ងៃទី​២២ កក្កដា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រ​ឡា​យទឹក​ដែល​ហូរ​ចេញពី​អូរ​ព្រំដែន ស្រាប់តែ​មាន​ក្លិនស្អុយ​អាសោចន៍ ​សង្ស័យ​​​ទឹកស្អុយ​នេះ​​បង្ហូរ​ចេញពី​កាស៊ីណូ​ចូល​អូរ ​​ស្ថិតនៅ​ចំណុច​​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​​ប៉ោយ​ប៉ែ​ត គិតត្រឹមថ្ងៃទី​២២ កក្កដា ២០២៤ ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ទឹក​ប្រឡាយ​ដែល​ហូរ​ចេញពី​អូរ​ព្រំដែន​ចូល​មក​ប្រឡាយ​មេ ​ស្ថិត​ក្នុង​ភូមិ​សុខសាន្ត​ កំពុង​មាន​ក្លិនស្អុយ​ដែល​មិនអាច​​ប្រើប្រាស់​បាន សូម្បីតែ​​ដើរ​កាត់​ត្រង់​ចំណុច​សំណង់​ទ្វា​រទឹកក៏​ធុំ​ក្លិនស្អុយ​ទៅហើយ និងមានទឹក​ពណ៌​ខៀវបែក​​ពពុះ​សា​​ប៊ូទៀតផង ។ រីឯ​ត្រី​ដែល​នេសាទ​បាន​គឺ​មិន​អាចយកយកធ្វើម្ហូប​​ហូប​បានទេ ​ព្រោះ​ទឹក​នេះ​ក្លិនស្អុយ​ខ្លាំង​ ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​យក​ទឹក​នេះ​ប្រើប្រាស់​​ផងដែរ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀតថា​ ​ទឹក​ស្អុយ​នេះ​​មាន​ប្រភព​ចេញ​បង្ហូរ​ចូល​ពី​តំបន់​កាស៊ីណូ​ជាប់​អូរ​ព្រំដែន​ដែល​បង្ហូ​រ​ចូល​ក្នុង​អូរ​ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ​ត្រូវ​បាន​ហូរ​ធ្លាក់​ចូល​តាម​អូរ​ព្រំដែន​ទៅ​ផ្នែក​​ខាងក្រោម​​ដែល​ហូរ​ចូល​ត្រង់​ចំណុច​ស្ទឹង​បត់ ​ហូរ​ធ្លាក់​ចូល​ប្រឡាយ​មេ ​ទៅ​ភូមិ​សុខសាន្ត​ អាច​ហូរ​ធ្លាក់​ចូល​ទៅ​អូរ​ដុ​ង​អា​រ័​ញ្ញ​ ផ្នែក​ខាងក្រោម ​ហើយ​សុំ​អោយ​អាជ្ញាធរ​ក្រុង​/​ខេត្ត​ និង​មន្ទី​រជំនាញ​ចុះ​ពិនិត្យ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​កុំអោយ​មានទឹក​ស្អុយ​ចូល ​។

លោកខាត់ ធា ចៅសង្កាត់​និមិត្ត​បាន​ប្រាប់​ថា​ ទឹក​ចំណុច​ប្រឡាយ​មេ​ ស្ថិត​ភូមិ​សុខសាន្ត​ពិតជា​មាន​ក្លិនស្អុយ​ពិត​មែន​ ដែល​ជា​ទឹក​ហូរ​មក​ពី​អូរ​ព្រំដែន​​​ទឹក​កខ្វក់ ​ហើយ​ត្រូវ​បាន​បិទ​ត្រឹម​សំណង់​ទឹក ​ចំណុច​ភូមិ​សុខសាន្ត​ មិន​បាន​បើក​ទំលាក់​ទៅ​ផ្នែក​ខាងក្រោម​នោះ​ទេ​ បើ​នៅ​រដូវវស្សា​ទឹក​ច្រើន​អាច​បើក​រំដោះ​ទៅ​ផ្នែក​ខាងក្រោម​ខ្លះ ​។

លោក​បាន​បញ្ជាក់​ថា​ ​បញ្ហា​ទឹក​ស្អុយ​ចេញពី​អូរ​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង ​និង​ខេត្ត​កំពុង​គិតគូ​រ និង​​ដោះស្រាយ​ជូន​ដោយ​បង្កើត​ស្ថានីយ​ប្រតិកម្ម​ទឹក​ ឬអាង​បម្លែង​​ទឹក ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ចង់​រស់នៅ​ទៅ​ពេល​អនាគត់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ