ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​១៧​នាក់ ទៅ​តុលាការ និង​មណ្ឌល​បន្សាប​គ្រឿងញៀ.ន

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​១៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​១៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ​យ័​, ចំណុច​សំណង់អាណាធិបតេយ្យ ស្ថិត​ក្នុងភូមិ​១៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ចំណុច​លើ​ផ្លូវ​បេតុង ទល់មុខ សាលា​បឋម​សិក្សា​បាក់​ទូក សង្កាត់​៧​មក​រា ខណ្ឌ​៧​មក​រា និង​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រទេះភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។ ព្រម​ជាមួយ​គ្រឿងញៀន ក្រាម​ស​ថ្លា សរុប​ចំនួន​៤៤​កញ្ចប់ (​ធំ​-​តូច​), ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញឿ​ន​ចំនួន​០៣, សម្ភារ​ប្រើប្រាស់​គ្រឿងញៀន និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ទាំង​១៧​នាក់​នោះ ទៅ​មណ្ឌល​ផ្សេង​ៗ​គ្នា ក្នុង​នោះ ១៣​នាក់ បញ្ជូន​ទៅ​តុលាការ ដោយ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​អប់រំ​ទី​២ និង​០៤​នាក់ បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន នៅ​ស្រុក​កណ្តាលស្ទឹង ។

ជន​ទាំង​១៧​នាក់ រួម​មាន ៖
១.​ឈ្មោះ ឆាយ ស៊ុន​ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ
២.​ឈ្មោះ សុវណ្ណ ពុធ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ
៣.​ឈ្មោះ ម៉ែ ពិ​សិ​ដ្ជ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ
៤.​ឈ្មោះ អួត ស្រី​នី​ត ភេទ​ស្រី​អាយុ​២៣​ឆ្នាំ
៥.​ឈ្មោះ អូ ឡង់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ
៦.​ឈ្មោះ ឡុ​ង ដំ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៧.​ឈ្មោះ លី ម៉ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ
៨.​ឈ្មោះ រុំ ស្រី​ភា ភេទ​ស្រី អាយុ​២២​ឆ្នាំ
៩.​ឈ្មោះ ជូ រត្ន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ
១០.​ឈ្មោះ សៅ វ៉ា​ន់​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ
១១.​ឈ្មោះ ហ៊ូ វី​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ
១២.​ឈ្មោះ ឈ​ន ភ​ណ្ឌ័ ភេទ​ប្រុស​ន អាយុ​៤១​ឆ្នាំ
១៣.​ឈ្មោះ ចាន់ ស៊ី​ផា​នុ​ត ហៅ ជី​ជី ភេទ​ស្រី អាយុ ២៩​ឆ្នាំ
១៤.​ឈ្មោះ ស៊ី​ម ដា​វី​ដ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ
១៥.​ឈ្មោះ ឡាយ សុខ​ចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ
១៦.​ឈ្មោះ ងួ​ន យិ​ត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ
និង​១៧.​ឈ្មោះ ឌឹ​ម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ