រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកាមួយក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។
វេទិកាពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ព្រមទាំង មានការចូលរួមពីពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីច្រើនស្ថាប័ន។
វេទិកានេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់មន្ត្រីជំនាញ បានលើកឡើង នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅ នៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ។
ប្រធានក្លិបអ្នកការសែកម្ពុជា បានចាត់ទុកវេទិកានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែងយល់ អំពីស្ថានភាព នៃបញ្ហាគ្រឿងញៀន នោះទេ ប៉ុន្តែក៏នឹងទទួលបាននូវចំណេះដឹងទាក់ទងគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំខាន់និតិវិធី នៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ ៕
ចែករំលែកព័តមាននេះ