ភ្លៀងធ្លាក់ជាប់ៗគ្នា១១ថ្ងៃកន្លងមកធ្វើឱ្យប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង នៅស្រុកលំផាត់
- រតនគិរី
ខេត្តរតនគិរី ៖ យោងតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះថា ដោយភ្លៀងធ្លាក់ជាប់ៗគ្នាចំនួន១១ថ្ងៃកន្លងមក ធ្វើអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង នៅស្រុកលំផាត់ ។

មន្ទីរព័ត៌មានខេត្តរតនគិរីបានបង្ហោះនាថ្ងៃទី២២ ខែកក្កដានេះ បានបន្ថែមថា ករណីប៉ះពាល់រួមមាន ៖១. ភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ ផ្ទះពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង ។ ២. ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួន។
៣. ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ទឹកហូរឆ្លងកាត់ផ្លូវប្រវែង 300m។

សូមបញ្ជាក់: ជំនន់ទឹកភ្លៀងនេះ មានរយៈពេលខ្លី ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ទឹកបានស្រកចុះទៅវិញជាបណ្តើរៗ ៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ