ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ៖ តុលាការកំពូលបើកសវនាការកាត់ក្ដីមេបក្សប្រឆាំង និងអ្នកនយោបាយ៤៤រូប ករណីច្បាប់ប្រមាថព្រះមហាក្សត្រ

2 ម៉ោង មុន

ប្រទេស​ថៃ ៖ លោក ​NATTHAPHONG RUENGPANYAWUT ប្រមុខ​គណបក្ស​ប្រជាជន​ជា​គណបក្សប្រឆាំង​ថៃ និង​សមាជិក​សភា​នៃ​គណបក្ស​នោះ​ដទៃ​ៗ​ទៀត ត្រូវ​វិនិច្ឆ័យ​ទោស​ពី​បទ​កាលពី​ឆ្នាំ​២០២១ ចង់​កែប្រែ​ច្បាប់់​ប្រមាថ​ព្រះមហាក្សត្រ​ ។ ច្បាប់​នោះ​ ចែង​ពី​ទោស​ព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​ពី​៣​ដល់​១៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​ប្រមាថ​ ឬ​គំរាម​ព្រះមហាក្សត្រ​ និង​គ្រួសារ​រាជវង្ស ដែល​កំពុង​អនុវត្ត​ដ៏​ទូលំទូលាយ​ ។

ចាប់តាំងពី​ពេល​នោះ​ មក​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​នយោបាយ​ថៃ​៤៤​រូប ​ដែល​ទទួល​រង​នីតិវិធី​រំលោភ​បំពាន​បទដ្ឋាន​ករណីយកិច្ច​សាស្ត្រ ដែល​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​។ លោក​NATTHAPHONG RUENGPANYAWUT​ ដែល​គណបក្ស​លោក​ទទួល​បាន​សំឡេង​ច្រើន​លំដាប់​ទី​២ ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែកុម្ភៈ ពុំ​មាន​វត្តមាន​ក្នុង​ពេល​បើក​សវនាការ​កាត់ក្ដី​ដែល​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ​នោះ​ឡើយ​។

បទឧក្រិដ្ឋ​ប្រមាថ​ព្រះមហាក្សត្រ​បាន​ក្លាយជា​អាវុធ​សំខាន់​មួយ​របស់​រដ្ឋអំណាច​ថៃ ចាប់តាំងពី​បាតុកម្ម​ប្រឆាំង​ព្រះមហាក្សត្រ កាលពី​ឆ្នាំ​២០២០​មក​ ។ មនុស្ស​ជិត​៣០០​នាក់​ ត្រូវ​កាត់ទោស​ក្រោម​ការ​ចោទប្រកាន់​នោះ​។ មនុស្ស​ទាំងនេះ​ ជាប់​សង្ស័យ​ថា ចង់​ផ្ដួលរំលំ​ព្រះមហាក្សត្រ​ ។ លោក​ NATTHAPHONG RUENGPANYAWUT ធ្លាប់​បាន​ថ្លែង​កាលពី​ខែមេសា​ថា ការ​កែទម្រង់​ដែល​គ្រោង ​ដោយ​អតីត​គណបក្ស​ MOVE FOR WARD ដែល​ត្រូវ​រំលាយ​បាត់​ទៅ​ហើយ មិន​ដែល​មាន​គោលដៅ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្រោម​ព្រះមហាក្សត្រ​ឡើយ ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>