ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការដាំដើមត្នោត និងកូនឈើនៅតាមខ្សែក្រវ៉ាត់ព្រំដែនមិនមែនអោយល្អតែមើលនោះទេ គឺដាំជំនួសដែលយើងដាំពីឆ្នាំទៅហើយត្រូវបានងាប់អស់ទៅវិញ។
ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍ថា ការដាំដើមត្នោតនៅតាមព្រំដែនសម្រាប់សំគាល់អត្តសញ្ញាណរបស់ខ្មែរ ។ ឯកឧត្តមបានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ថា ក្នុងរុក្ខទិវាដាំកូនឈើ និងកូនត្នោតនៅតាមព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។
ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍បន្តថា ការដាំកូនត្នោតលើកនេះ មិនអោយងាប់អស់ដូចលើកមុនទេ ខាងវរព្រំដែនត្រូវតែថែមើលរួមទាំងមន្ត្រីផ្សេងៗទៀត កុំចាំតែយកលុយពីអ្នកដឹកកង់ដឹកម៉ូតូហើយផ្ទះខ្លួនឯងមិនបានថែមើល។
ឯកឧត្តមអភិបាលបានប្រាប់ទៅលោកចៅហ្វាយស្រុកបន្ទាយមាស និងលោកចៅហ្វាយស្រុកកំពង់ត្រាច រួមទាំងលោកប្រធានការិយាល័យរៀបចំដែនដីកំពង់ត្រាចពិនិត្យឡើងវិញរឿងអ្នកមានប្លង់ដីនៅជាប់ព្រំដែនថា ហេតុអ្វីបានជាចេញប្លង់អោយគេ ។
ឯកឧត្តមអភិបាលមានប្រសាសន៍ថា ដាច់ខាតត្រូវដកដីបឹងព្រែកនោះមកវិញ ទោះបីស្ថិតក្នុងសភាពណាក៏ដោយ ។ ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍បន្តថា ទោះបីអ្នកឯងចាក់ដីក៏មិនអនុញ្ញាតអោយចាក់លុបដែរ ។
ឯកឧត្តមម៉ៅ ធនិន បានមានប្រសាសន៍ប្រាប់លោកអភិបាលរង និងមន្ត្រីជំនាញថា ឯកសារជាច្រើនរបស់អស់លោកដែលបានទិញដីបឹងជាប់ព្រំដែនយកមកអោយគាត់ពិនិត្យ និងកាត់ប្លង់-តែគាត់បានរុញទៅគរទុកអោយអភិបាលរងវិញ ហើយនិងអាចដាក់ចូលទៅអេស៊ីយូ ដើម្បីអោយដឹងតែម្ដង។
លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តមានប្រសាសន៍ថា ការដាំកូនត្នោតនិងកូនឈើនៅតាមខ្សែព្រំដែនជាលើកទីបីហើយ តែនៅថ្ងៃនេះយើងមានកូនត្នោត និងកូនឈើចំនួន៤ពាន់៥០០ដើមសម្រាប់ដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន ។
ចែករំលែកព័តមាននេះ