ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានហើយ! សំណុំរឿងឃា.តកម្មសម្លា.ប់នារីម្នាក់ យកស.ពទម្លា.ក់ចោលក្នុងអូរ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋម​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបាក់រទេះ បានទទួលពត៌មានថា មានករណីប្រទះឃើញសាកសពនៅក្នុងអូរ ក្នុងចំការស្វាយ ពីក្រោយអគារស្នាក់នៅប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះហនុ បានបញ្ជាទៅស្នងការរងទទួលផែន ការនគរបាព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយនគរបាលស្រុកកំពង់សីលា ទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ស.ពជនរងគ្រោះ​ឈ្មោះ ស៊ន សំណាង ភេទស្រី អាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្រោយពេលពិនិត្យសាកសពរួចរាល់ សមត្តកិច្ចជំនាញ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ ឆ្នាំ មានស្រុកកំណើតនៅភូមិ ឫស្សី២ ឃុំមោង ស្រុកមោង ខេត្តបាត់ដំបង មុខរបរ កម្មករចិតផ្លែស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ជនសង្ស័យបានសារភាពថា នៅវេលាម៉ោងប្រហែល២ឈានចូលព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ នៅពេលជនរងគ្រោះ ដើរចុះពីលើអាគាស្នាក់នៅចូលបន្ទប់ទឹក ខ្លួនបានចាប់ខ្ទប់មាត់ រួចអូសទៅក្រោយអាគារប្រហែល១៥ម៉ែត្រ ដើម្បីរំលោភ ។ បន្ទាប់ពីរំលោភរួចជនរងគ្រោះបានសម្រេចហើយ ខ្លួនបានយកខ្សែនីឡុងពណ៌ស មករឹត.ក ជនរងគ្រោះរហូតដល់ស្លាប់ រួចយកសពទៅទម្លាក់ចោលនៅក្នុងអូរ ចំការស្វាយ ក្រោយអាគារស្នាក់នៅ ប្រហែល ១០០ម៉ែត្រ និងបានកាយស្លឹកឈើកប់ពីលើតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តនីតិវិធី ៕