ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដុល្លារ​ចាស់ ឬ​ប្រឡាក់ អាច​ចាយ​បាន​នៅ​សៀម​រាប

1 ខែ មុន
  • ភ្នំពេញ

ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤​ ថា លុយ​ដុល្លារ​ចាស់ ឬ​ប្រឡាក់​ ​អាច​ចាយ​បាន​ងាយស្រួល​នៅ​សៀមរាប ខណៈ​ដែល​លុយ​ក្រដាស​២០ និង៥០ ក៏​អាច​សំបូរ​​ជាង​មុន​ដែរ…

ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤​ ថា លុយ​ដុល្លារ​ចាស់ ឬ​ប្រឡាក់​ ​អាច​ចាយ​បាន​ងាយស្រួល​នៅ​សៀមរាប ខណៈ​ដែល​លុយ​ក្រដាស​២០ និង៥០ ក៏​អាច​សំបូរ​​ជាង​មុន​ដែរ ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​នេះ​ គឺ​ក្រោយ​ពេល​ដែល​មានការ​ប្រជុំ​ពិភាក្សា​រវាង លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ​កន្លង​ទៅ ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ថា ចំពោះ​យន្តការ​បន្ទាន់ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ខេត្តសៀមរាប គឺ​តម្រូវ​ឱ្យ​សាខា​ធនាគារពាណិជ្ជ​ខេត្តសៀមរាប ទទួលយក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចាស់​ ឬ​ប្រឡាក់ ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន​លើកលែងតែ​ក្រដាស​នោះ​ជា​ប្រាក់​ក្លែងក្លាយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ករណី​ក្រដាសប្រាក់​ដុល្លារ​ចាស់​ខ្លាំង​ ដែល​គិត​ថា​មិន​គួរ​បន្ត​ឱ្យ​ចរា
ចរ​ណ៍នៅ​លើ​ទីផ្សារ​បាន ធនាគារពាណិជ្ជ​នៅ​ក្នុង​ខេត្តសៀមរាប ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្តូរ​យក​ក្រដាសប្រាក់​ថ្មី​នៅ​សាខា​ធនាគារជាតិ​ខេត្តសៀមរាប ដោយ​ពុំ​មាន​គិត​កម្រៃ​សេវា និង​ពុំ​ចាំបាច់​រង់ចាំ​ផ្ញើ​ទៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារពាណិជ្ជ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​ខេត្តសៀមរាប​ត្រូវ​ដាក់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​២០​ដុល្លារ​អា​មេ​រិ​ក និង​៥០​ដុល្លារ​អា​មេ​រិ​ក ជំនួស​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រភេទ​១០០​ដុល្លារ​អាម​រិ​ក នៅ​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់ (ATMs) ដើម្បី​សម្រួល​ដល់​ការ​ចាយវាយ​របស់​ភ្ញៀវ​ទេសចរ​។ ដោយឡែក ​ការ​ដាក់​ប្រាក់​បញ្ញើ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​គឺ​នៅ​ទទួល​គ្រប់​ប្រភេទ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

ចំណែកឯ​យន្តការ​បន្ត​ទៀត​មាន គឺ​ធនាគារជាតិ​នៃ​កម្ពុជា ជំរុញ​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ Bakong Tourist App ដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ