ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រាជិះម៉ូតូប៉ះជាមួយនឹងម៉ូតូមួយទៀត បន្ទាប់មកស្រាប់តែសុខៗចោទថា នគរបាលចង់ធ្វើសុីខ្លួនទៀត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹក​ស្រវឹង​ជោគ ហើយ​មិន​ព្រម​សម្រាក​សិន​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស ១២៥​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​១​គ្រឿង​ទៀត​ដួល​គរ​លើ​គ្នា ។ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​លែ​ត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​រង​របួស​សន្ល​.​ប់​ឈឹង និង​ត្រូវ​បាន​អ្នកដំណើរ​ជួយ​សែង​ចេញពី​ក្នុង​ទឹក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹក​ស្រវឹង​ជោគ ហើយ​មិន​ព្រម​សម្រាក​សិន​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស ១២៥​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​១​គ្រឿង​ទៀត​ដួល​គរ​លើ​គ្នា ។ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​លែ​ត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​រង​របួស​សន្ល​.​ប់​ឈឹង និង​ត្រូវ​បាន​អ្នកដំណើរ​ជួយ​សែង​ចេញពី​ក្នុង​ទឹក រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ។

បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ដើម្បី​លើក​ម៉ូតូ​ចេញ ស្រាប់តែ​បុរស​ដែល​ស្រវឹងស្រា​រូប​នោះ បាន​រករឿង​ចង្អុលមុខ​នគរបាល និង​ចោទ​ថា នគរបាល​ចង់​ធ្វើ​ស៊ី​ខ្លួន​ទៀត ទើបត្រូវ​នគរបាល​ប៉ុស្តិ៍​កន្ទោក រាយការណ៍​ទៅ​កាន់​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង ។

ករណី​ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ទាំង​បុរស​ដែល​ស្រវឹងស្រា និង​បុរស​ដែល​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​ទឹក​នោះ នៅ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ដែល​ស្រវឹងស្រា​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1I-1458 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG-9866 ដែល​កំពុង​បើកបរ​ស្របគ្នា​ពេញទំហឹង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​នោះ​ខ្ទាត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ រង​របួស​សន្ល​.​ប់​ស្ដូកស្ដឹង បន្ទាប់​មក​ត្រូវ​បាន​អ្នកដំណើរ​នាំ​គ្នា​ជួយ​ស្រង់​ចេញពី​ទឹក រួច​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក បាន​ចុះ​ទៅ​បាញ់ថ្នាំ​ព​ណ៍​ធ្វើការ​វាស់វែង ស្រាប់តែ​បុរស​ដែល​ស្រវឹងស្រា​រូប​នោះ បាន​រករឿង​ចង្អុលមុខ​នគរបាល ព្រមទាំង​ចោទប្រកាន់​នគរបាល​ថា ចង់​ធ្វើ​ស៊ី​ខ្លួន​ថែម​ទៀត ។ ដោយសារ​តែ​មិន​អាច​អនុវត្តន៍​ការងារ​បាន ទើប​នគរបាល​ប៉ុស្តិ៍​កន្ទោក រាយការណ៍​ទៅ​កាន់​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​កំ​បូល ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​បញ្ចូល​រថយន្ត​នាំ​យក​ទៅ​សួរនាំ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ