ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកាប៊ីនភ្លើង ឆេះអស់ម៉ូតូ២គ្រឿង ​និងរទេះលក់អីវ៉ាន់១គ្រឿង ​ផ្អើលក្រុងព្រះសីហនុ

11 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានអគ្គីភ័យមួយបានកើតឡើង ដោយផ្ទុះឆេះកាប៊ិនភ្លើងមួយកន្លែង​ នៅម្តុំ

​ខេត្តព្រះសីហនុ ៖ មានអគ្គីភ័យមួយបានកើតឡើង ដោយផ្ទុះឆេះកាប៊ិនភ្លើងមួយកន្លែង​ នៅម្តុំឆ្នេរអូរឈើទាល សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​បង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង១១និង២០នាទី​ព្រឹក​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះ ។

តាមប្រភពកន្លែងកើតហេតុ បាន​ឲ្យដឹងថា ដំបូងឡើយគាត់នៅក្នុងតូបក្រោមបង្គោលកាប៊ីនភ្លើងខាងលើ ស្រាប់តែ​ឮសូរសំឡេងផ្ទុះចេញពីកាប៊ីនភ្លើង ហើយក៏មានអណ្ដាតភ្លើងឆាបឆេះ ទើបបង្កឲ្យមានការឆេះរាលដាលចុះមកក្រោម ។ ភ្លាមៗនោះគាត់ក៏បានរត់ចេញពីកន្លែងកើតហេតុ ទាំងភ័យស្លន់ស្លោ បានរត់ទៅប៉ះរបស់ម្យ៉ាង បណ្តាល​ឱ្យ​​រងរបួសស្រាល។

ជុំវិញហេតុការណ៍ករណីផ្ទុះកាប៊ិនភ្លើងខាងលើ តាមរយៈប្រភពផ្សេងបាន​ប្រាប់បន្ថែមថា កាប៊ីនភ្លើងខាងលើ ទើបតែបានប្ដូរថ្មីប្រហែលជា២សប្តាហ៍ប៉ុណ្ណោះ មិនដឹងថា មូលហេតុអ្វី ទើបថ្ងៃនេះ បង្កឲ្យការផ្ទុះឆេះ​​បែបនេះនោះទេ ។ ​បន្ទាប់ពី​មានហេតុការណ៍​បែបនេះកើតឡើង ​ឃើញថាមានក្បាលទំពក់នៅត្រង់សំណុំខ្សែភ្លើងក៏បានខ្ទាតចេញជាច្រើនម៉ែត្រពីកន្លែងកើតហេតុផងដែរ។

ក្នុងពេលកើតហេតុភ្លាមៗ កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនឲ្យឆេះឆ្លងរាលដាលដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។

លោកវរៈសេនីយ៍ឯក អ៊ុច ពិសិដ្ឋ នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើបានបណ្តាល​រងការខូចខាតរួមមាន ៖ ឆេះរទេះលក់ចាបហួយចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង ក្នុងនោះ​១គ្រឿង ​ម៉ាកហុងដា​ ស៊េរីឆ្នាំ២០១០ និង​១គ្រឿងទៀតម៉ាកនិច ស៊េរីឆ្នាំ២០១១ ព្រមទាំងឆេះសម្ភារះប្រើប្រាស់មួយចំនួន និងថវិកាប្រមាណ១លានរៀល ម្ចាស់រងគ្រោះឈ្មោះ អៀ មុំរឿន ភេទស្រី អាយុ៤៨​ឆ្នាំ មុខរបរលក់ដូរ ដែលគាត់ចតលក់អីវ៉ាន់នៅក្បែរបង្គោលត្រង់កន្លែងកើតហេតុ។

ករណីអគ្គិភ័យខាងលើ ការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើរនិង១២ម៉ែត្រគូប និងសហការជាមួយរថយន្តកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សរុបការប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អគ្គីភយ័ខាងលើនេះអស់ទឹកចំនួន២រថយន្តទើបរលត់ទៅវិញ។

នៅក្នុងហេតុការខាងលើមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ