ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! មន្រ្តីក្រសួងបរិស្ថាន១រូប ជួបគ្រោះអកុ​សល តាមផ្លូវជាតិលេខ១

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង មានរថយន្តមួយគ្រឿងបើកបុកម៉ូតូបុរសម្នាក់

រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង មានរថយន្តមួយគ្រឿងបើកបុកម៉ូតូបុរសម្នាក់ដែលគេដឹងថាជាមន្រ្តីក្រសួងបរិស្ថាន យ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លា.ប់នៅនឹង​កន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តរត់គេចបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។​

ហេតុការណ៍ខាងលើនេះ ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី​២០ ខែ កក្កដា ឆ្នាំ២០២៤ នៅចំណុច​មុខផ្លូវចូលដេប៉ូតេលា (ហេង លី) តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះជា​អ្នកបើកបរម៉ូតូ​ដែលបានបាត់បង់ជីវិតឈ្មោះ ទេព ប៊ុននី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្រ្តីក្រសួងបរិស្ថាន ស្នាក់នៅផ្ទះលេខ៤អា ផ្លូវម៉ៃដា២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាម​ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​បាន​ជិះម៉ូតូមួយគ្រឿង​ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១៩ ១-៦៨៩៥ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុង​ទិសដៅពីកើតទៅលិច ចំណែករថយន្តសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២L-៧៩៤៣ ក្នុងរថយន្តអត់មានកៅអីទេ ជារថយន្តដឹកទំនិញ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុង​ទិសដៅពីលិចទៅកើត លុះ​មកដល់ចំណុចខាងលើបានបុកម៉ូតូយ៉ាង​ពេញទំហឹង បណ្ដាលអោយ​​អ្នកបើកបរម៉ូតូ​បោកក្បាលទៅនឹងកញ្ចក់រថយន្តបាក់កស្លា.ប់គួរឲ្យរន្ធ.ត់ ។ ភ្លាមៗអ្នកបើករថយន្តឃើញបែបនេះ ក៏បើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុបាត់ បន្សល់ទុក​តែរថយន្ត​នៅកន្លែងកើតហេតុ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយការិយាល័យចរាចរណ៍វាស់វែង និងយករថយន្ត រួមទាំង​ម៉ូតូទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តមកសាកសួរនាំបន្តទៀត ។ ចំណែកស.ពជនរងគ្រោះជាមន្រ្តីក្រសួងបរិស្ថាន ត្រូវបានសមត្ថកិច្ច​ទាក់ទងខាងក្រុមការងារនៅក្រសួងបរិស្ថានមកទទួលយកសពទៅតម្កល់ទុកជា​បណ្ដោះអាសន្នសិន ដោយសារគ្រួសាររបស់ជនរងគ្រោះនៅខេត្តឆ្ងាយ ។ បច្ចុប្បន្ន ស.ព​ត្រូវបានតម្កល់ទុកនៅវត្តឫស្សីស្រស់ តាមផ្លូវបេតុងកោះនរោ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ