ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ ចុះ​ត្រួតពិនិត្យ​សម្លៀក​បំពាក់​សិស្ស​តាម​សាលារៀន និង​អប់រំ​ពី​ផល​ប៉ះពាល់ នៃ​បារី​អេ​ឡិច​ត្រូ​និ​ច​ និង​គ្រឿងញៀ.ន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​២០ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​២០ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ ដោយ​មានកា​ណែនាំ​ចង្អុលបង្ហាញ​អនុវត្ត​តាម​ផែនកា​របស់​លោក​វរ​សេនី​យ៌​ឯក អ៊ុ​ក បូ​នី​ន អធិការ​នគរបាល​ខណ្ឌមានជ័យ ចាត់​អោយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ សហការ​ជាមួយ​សាលាសង្កាត់​បឹង​ទំពន់​ទី​២ ចុះ​ត្រួតពិនិត្យ​សម្លៀក​បំពាក់​សិស្ស តាម​សាលារៀន ក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​បារី​អេ​ឡិច​ត្រូ​និ​ច រួម​ទាំង​ច្បាប់​ចរាចរ ដល់​សិស្សានុសិស្ស ដែល​រៀន​នៅ​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់ ។

លោក​បញ្ជាក់​ថា ជា​លទ្ធផល នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​បាន ចំនួន​១២​បន្ទប់ ថ្នាក់រៀន សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ចូលរួម​៤៨៣​នាក់ ក្នុង​នោះ​សិស្ស​ស្រី ២៩៥​នាក់ ។

លោក​វរសេនីយ៍ត្រី ភិន ផល បានឱ្យ​ដឹង​ទៀត​ថា សិស្សានុសិស្ស​ទាំងអស់ មាន​សម្លៀក​បំពាក់​ជា​សិស្ស ដែល​មានកា​អប់រំ​ណែនាំ​ល្អ​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ ហើយ​ការ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ខាងលើ​នេះ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ