ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹក​នាំ​ចិន​អំពាវ​នាវ​ឱ្យ​ខិត​ខំ​ជួយ​សង្គ្រោះ​មនុស្ស​ក្រោយ​ការ​បាក់​ស្ពា​ន​ស្លា.ប់១១​នាក់

2 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ប្រធានា​ធិបតី​ចិន លោ​កស៊ី​ជីន​ពីង​ បាន​អំពាវ​នាវ​ឱ្យ​​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​មនុស្ស​ដែល​ត្រូវ​របួស​ និង​បាត់​ខ្លួន​​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​ស្ពាន​១​​កន្លែង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​​​ហូរ​ត្របាញ់​គ្នា​ដោយ​កម្លាំង​ខ្សែ​ទឹក​។ គេ​ដឹង​ថា​មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​សារ​ព័ត៌​មាន​រដ្ឋ​។ ឧបទ្ទ​វ​ហេតុ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨:៤០​យប់​ថ្ងៃ​សុក្រ​នៅ​ទី​ក្រុង​សាង​លួ (Shangluo)។…

ទី​ក្រុង​ប៉េកាំង៖ ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ប្រធានា​ធិបតី​ចិន លោ​កស៊ី​ជីន​ពីង​ បាន​អំពាវ​នាវ​ឱ្យ​​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​មនុស្ស​ដែល​ត្រូវ​របួស​ និង​បាត់​ខ្លួន​​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​ស្ពាន​១​​កន្លែង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​​​ហូរ​ត្របាញ់​គ្នា​ដោយ​កម្លាំង​ខ្សែ​ទឹក​។ គេ​ដឹង​ថា​មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​សារ​ព័ត៌​មាន​រដ្ឋ​។

ឧបទ្ទ​វ​ហេតុ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨:៤០​យប់​ថ្ងៃ​សុក្រ​នៅ​ទី​ក្រុង​សាង​លួ (Shangluo)។ កាល​នោះ​មាន​ជំនន់​ទឹក​ភ្លៀង​ហូរ​ចាក់​ពី​តំបន់​ខ្ពង់​រាប​ធ្លាក់​ទៅ​តំបន់​ទំនាប​ ហើយ​ធ្វើ​ឱ្យ​យាន​ជំនិះ​ជា​ច្រើន​គ្រឿង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​នៅ​ពេល​ពួក​គេ​ជិះ​កាត់​ស្ពាន​។ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​សៅរ៍ គេ​ស្រង់​បាន​យាន​ជំនិះ​៥​គ្រឿង​ ខណៈដែល​​​មនុស្ស​​​៣០​នាក់​នៅ​​បាត់​ខ្លួន​។

លោក​ស៊ី​ជីន​ពីង​ថ្លែង​ថា​ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏​ផុយ​ស្រួយ​បំផុត​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​​រដូវ​វស្សា​ឆ្នាំ​នេះ​។ ដូច្នេះ លោក​សូម​អំពាវ​នាវ​ឱ្យ​មន្ត្រី​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅក្នុង​ការ​ងារ​របស់​ខ្លួន​ដើម្បី​ពង្រឹង​ការ​ឃ្លាំ​មើល​សភាព​ការណ៍​ជាក់​ស្ដែង​ និង​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ទុក​ជា​មុន​ឱ្យ​បាន​ទាន់​ពេល​វេលា​។​

អាជ្ញាធរ​ចិន​បាន​បញ្ជូន​កម្លាំង​មក​ពី​ការិយាល័យ​ជាតិ​គ្រប់​គ្រង​អគ្គិភ័យ និង​​ការិយាល័យ​ជួយ​សង្គ្រោះ​ដើម្បី​ចុះ​​​​ទៅ​កន្លែង​កើត​ហេតុ​។ ក្នុង​នោះ មាន​កម្លាំង​មនុស្ស​៨៥៩​នាក់ យាន​ជំនិះ​៩០​គ្រឿង ទូក​កៅស៊ូ​២០​គ្រឿង និង​យន្ត​ហោះ​ដ្រូន​៤១​គ្រឿង​។​ យោ​ងតាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ, ស្ពាន​នៅ​ទី​ក្រុង​សាង​លួ ខេត្ត​សាន​ស៊ី​បាន​បាក់​​គ្រឹប​​​ទៅ​ក្នុង​ទឹក​​​ទាំង​​កណ្ដាល​យប់​នៅ​ពេល​មនុស្ស​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​នោះ​​។ ហេតុ​នេះ​​ពួកគេ​​មិន​អាច​រំដោះ​ខ្លួន​ទាន់​ពេល​វេលា​បាន​ឡើយ​។

ប្រទេស​ចិន​​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​ពេញ​១​សប្ដាហ៍​មក​ហើយ​។ ដូច​នេះ មាន​ទឹក​ជំនន់​ល្ហ​ល្ហាច​​ ហើយ​មាន​ការ​ខូច​ខាត​​ជា​ច្រើន​កន្លែង​។ នៅ​ទី​ក្រុង​ប៉ាវជី (Baoji) ខេត្ត​សាន​ស៊ី​ដដែល​ មនុស្ស​យ៉ាង​តិច​៥​នាក់​បាន​ស្លាប់​ និង​៨​នាក់​ទៀត​បាត់​ខ្លួន​បន្ទាប់​ពី​មាន​​គ្រោះ​ទឹក​​​ជំនន់​ និង​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​។ ​ខេត្ត​ជិត​ខាង​នោះ​ដូច​ជា​កាន​ស៊ូ និង​ហឺណាន (Gansu & Henan) ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​ដែរ​។ នៅ​ទី​ក្រុង​ណានយ៉ាង​នៃ​ខេត្ត​កានស៊ូ គេ​ឃើញ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​។ ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ទី​ក្រុង​នេះ​ទទួល​បាន​របប​ទឹក​ភ្លៀង​ស្មើ​នឹង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​។

​នៅ​ឆ្នាំ​នេះ ប្រទេស​ចិន​ជួប​ប្រទះ​នឹង​អាកា​សធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​នៅ​រដូវ​ប្រាំង​។ ​នៅ​ពេល​ឈាន​ដល់​​រដូវ​វស្សា​ តំបន់​ភាគ​​កណ្ដាល និង​​ភាគ​ខាង​ត្បូង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​គ្រោះ​ទឹក​ជំនន់​។ ចំណែក​​បណ្ដា​ខេត្ត​ភាគ​ខាង​ជើង​​បែរ​ជា​ទទួល​រង​អា​កាស​​ក្ដៅ​​​ខ្លាំង​​។ កាល​ពី​ដើម​ខែ​កក្កដា​នេះ ប្រទេស​ចិន​ភាគ​ខាង​កើត​ទទួល​រង​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​ធំ​១​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៧៩​នាក់​រង​របួស​។ ខ្យល់​ព្យុះ​នេះ​ក៏​បង្ក​ការ​ខូច​ខាត​ចំពោះ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ច្រើន​គួរ​សម​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​អះ​អាង​ថា​គ្រោះ​ធម្ម​ជាតិ​ដ៏​អាក្រក់​ទាំង​នេះ​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ